ក្រុម​អ្នក​ឌីហ្សាញ​ស្បែក​ជើង ​ផលិត​រថយន្ត​​អគ្គិសនី​មាន​រាង​​​ដូច​​​​យាន​ចម្លង​​អវកាស


ក្រុម​អ្នក​ឌីហ្សាញ​ស្បែក​ជើង ​ផលិត​រថយន្ត​​អគ្គិសនី​មាន​រាង​​​ដូច​​​​យាន​ចម្លង​​អវកាស

កាល​ពី​ឆ្នាំ ២០១០ ​​​​​​ក្រុម​អ្នក​​​​​​​​​​​ច្នៃ​ម៉ូដ​​​ស្បែក​ជើង ​បាន​ជម្នះ​​ខ្លួន​ឯង​ដោយ​ចង់​បង្កើត​​​​​​​សមិទ្ធផល​​​​គឺ​រថយន្ត​អគ្គិសនី​​​​​​​មួយ​ដែល​ខុស​ប្លែក​ពី​គេ។

 

ក្រុម​អ្នក​ឌីហ្សាញ​ស្បែក​ជើង ​ផលិត​រថយន្ត​​អគ្គិសនី​មាន​រាង​​​ដូច​​​​យាន​ចម្លង​​អវកាស

​​​

ក្រុម​អ្នក​ឌីហ្សាញ​​បាន​ចំណាយ​​ពេល​វេលា​ជាង ៥​ឆ្នាំ ​ក្នុង​ការ​ស្វែង​រក​អ្វី​ថ្មី​​​​មួយ​សម្រាប់​ពិភព​លោក និង​ចុង​ក្រោយ​​សម្រេច​​បាន​ ​ជា​រថយន្ត​អគ្គិសនី​អាច​បើក​បាន​​​​ ដែល​ដូច​ទៅ​នឹង​យាន​ចម្លង​​អវកាស។

​​

អ្នក​ឌីហ្សាញ​ដែល​​​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​​ផលិត​​ស្បែក​ជើង United Nude ​ប្រទេស​អង់គ្លេស​ បាន​ប្រើ​វិធី​ឌីហ្សាញ​​​រួម​គ្នា​មួយ​​​មាន​ឈ្មោះ​ថា​​​​​​ Lo Res។

 

Los Res ​​ ​ជា​វិធីសាស្ត្រ​មួយ​​​​ដែល​​ប្រើ​ប្រាស់​​កម្មវិធី​​​​​​បង្កើត​ឡើង​​ដោយ​ពួកគេ​ដើម្បី​ស្កេន​របស់​នានា​​នៅ​​ចំណុច​ផ្សេង​ៗ​គ្នា។ បន្ទាប់​មក​កម្មវិធី​នេះ​ ​ចាប់​​បាន​សញ្ញា​​របស់​ចំណុច​ទាំង​​នោះ ​និង​បង្កើត​ទៅ​​ជា​ស្រមោល​​​​​ៗ​ ​​​រាង​​ជា​​រថយន្ត​។ ​​អ្នក​ឌីហ្សាញ​ ​បាន​ដាក់​ឈ្មោះ​​រថយន្ត​ដែល​ពួកគេ​បង្កើត​ឡើង​ថ្មី​នេះ​តាម​ឈ្មោះ​កម្មវិធី​ថា ​Lo Res Car។

រថយន្ត​នេះ​ផ្ទុក​បាន​​មនុស្ស​តែ ២នាក់​ប៉ុណ្ណោះ គឺ​​អ្នក​បើក​ម្នាក់​​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ដែល​អាច​អង្គុយ​បាំង​ក្រោយ។ អ្វី​ដែល​ប្លែក​មួយ​ទៀត ​​គេ​មិន​បាន​​​បង្កើត​ទ្វារ​សម្រាប់​ចេញ​ចូល​​​ឡើយ ​និង​ជំនួស​មក​វិញ​​​ ដោយ​បើក​​​ដំបូល​​​​រថយន្ត​ទាំង​មូល។

 

ដៃ​ចង្កូត​រថយន្ត​​មាន​រាង​ឆ​កោណ ​​ផលិត​ពី​ដែក​អ៊ីណុក​សុទ្ធ។ ឯ​​ប្រព័ន្ធ Lo Res ​​​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​អគ្គិសនី ​និង​អាច​បើក​បាន​​ល្បឿន​​ ៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ទោះ​វា​​មិន​សូវ​លឿន​ តែ​វា​អស្ចារ្យ។

 

ក្រុម​ហ៊ុន United Nude ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដុង​​ ​នេះ ថា​ប្រសិន​បើ​មាន​តម្រូវ​ការ​​ច្រើន ក្រុម​ហ៊ុន​នឹង​ចាប់​ផ្ដើម​ផលិតកម្ម​ក្នុង​ចំនួន​មាន​កំណត់​មួយ។ ​រថយន្ត​នេះ ​​​ក៏​នឹង​ត្រូវ​​​នាំ​យក​ទៅ​​តាំង​ពិពរណ៌ នៅ​​ទីក្រុង​​ Los Angeles ​ ​សហរដ្ឋអាមេរិក ខាង​មុខ​ឆាប់ៗ​ផង​ដែរ៕

 

ក្រុម​អ្នក​ឌីហ្សាញ​ស្បែក​ជើង ​ផលិត​រថយន្ត​​អគ្គិសនី​មាន​រាង​​​ដូច​​​​យាន​ចម្លង​​អវកាស

 

ក្រុម​អ្នក​ឌីហ្សាញ​ស្បែក​ជើង ​ផលិត​រថយន្ត​​អគ្គិសនី​មាន​រាង​​​ដូច​​​​យាន​ចម្លង​​អវកាស

 

ក្រុម​អ្នក​ឌីហ្សាញ​ស្បែក​ជើង ​ផលិត​រថយន្ត​​អគ្គិសនី​មាន​រាង​​​ដូច​​​​យាន​ចម្លង​​អវកាស

 

ក្រុម​អ្នក​ឌីហ្សាញ​ស្បែក​ជើង ​ផលិត​រថយន្ត​​អគ្គិសនី​មាន​រាង​​​ដូច​​​​យាន​ចម្លង​​អវកាស

 

ក្រុម​អ្នក​ឌីហ្សាញ​ស្បែក​ជើង ​ផលិត​រថយន្ត​​អគ្គិសនី​មាន​រាង​​​ដូច​​​​យាន​ចម្លង​​អវកាស

 

 

ចុចអាន៖ ៣ សំនួរ​ចំៗ​ពេល​ទិញ​រថយន្ត​ថ្មី​ទាំង​មាន​ទំនុក​ចិត្ត​

ចុចអាន៖ ​រថយន្ត​ប្រណិត​​ៗ​បង្អួត​រាង​ក្នុង​​ពិព័រណ៍​ Detroit Auto Show ២០១៦

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Techinsider

​​​​​​​​​