សម្តេចក្រុមព្រះ មន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច ចង់ចូលរួមជាមួយបក្ស នយោបាយផ្សេង ក៏ទៅចុះ

ភ្នំពេញ ៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស រាជានិយមហ៊្វុនស៊ិនប៉ិច បានប្រកាសក្នុងពិធីសំណេះសំណាល និងប្រគល់ត្រាដល់ប្រធាន គណៈកម្មាធិការ ប្រតិបត្តិរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទូទំាងប្រទេសថាបើមន្ត្រីណាមិនចង់នៅក្នុងបក្សទៀតនោះអាចទៅចូលគណបក្សនយោបាយផ្សេងបាន។

សម្តេចមានព្រះបន្ធូល នាព្រឹកថ្ងៃទី១៦ ខែមករា នៅមជ្ឍមណ្ឌលសន្និបាត កោះពេជ្រថា “ អ្នកណាធំជាងគេគឺជាតិ ប៉ុណ្ណឹងហើយនៅឈ្លោះគ្នាទៀត  អ្នកណាចង់ឈ្លោះ គ្នាឈ្លោះទៅអាណិត ព្រះមេត្តឈប់នៅគណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច ខ្ញុំសុំតែប៉ុណ្ណឹងទេ។ គ្មានហាមទេ អ្នកណាចង់ចូល គណបក្សប្រជាជនកម្ពុជា ចូលទៅ  ចូលគណបក្សសង្គ្រោះជាតិ ចូលទៅ  ។ នៅក្នុងគណបក្សហ៊ុន ស៊ិនប៉ុចមានតួនាទីជាង ពិសេសនោះប្រវត្តិថែមរក្សារាជានិយមជូន គេមិនហាម ឃាត់អី”។

ព្រះអង្គលើកឡើងទៀតថា របបរាជានិយមមិនមែន របស់ព្រះអង្គម្នាក់នោះទេ គឺរបស់អ្នកទំាងអស់គ្នា តែសុំឈ្លោះគ្នា  ខ្ញុំសូមផ្តាំដល់អ្នកដែលចង់ចេញ នោះផង ។

សម្តេចគូសបញ្ជាក់ថា “ផ្តំាងអ្នកនោះផង ពិសេសនោះ អ្នកនៅខាង ស្តាំដៃខ្ញុំ សូមសុំផ្តំាទៅផងក្រែងលឭដល់ គេអត់ហាមទេទៅចុះ  សូមយាង បើក ទ្វារចំហរទៀត  កុំចេះតែមានបញ្ហាអ្នករាជានិយមនៅលើកអ្នកទំាងអស់គ្នា”។

ទោះបីជាមានព្រះបន្ធូល ចំពោះមុខសមាជិកគាំទ្រជាប្រធាន គណៈកម្មាធិការមកពីទូទំាង ប្រទេសយ៉ាងណាក្តី ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័តមាន សម្តេចក្រុម ព្រះបានបញ្ជាក់រាល់អ្វីដែលព្រះអង្គ លើកឡើងនោះ គ្រាន់តែចង់ បញ្ជាក់ថាពាក្យចចាមអារាមថា ព្រះអង្គមិនបានធ្វើអ្វីទាំងអស់ ផ្ទុយទៅវិញក្នុងរយៈពេល ជិតមួយឆ្នាំនេះ តាមអគ្គលេខាធិការបក្ស បានលើកឡើងនោះមានការរីកចំរើន ដូចនេះពាក្យចចាមអារាម នោះមិនពិតទេ។

ទោះបីជាមានវិបត្តិផ្ទៃ ក្នុងត្រូវបានមន្ត្រីជាន់ខ្ពស់ ម្នាក់ឲ្យដឹងយ៉ាងណាក្តី សម្តេចក្រុមព្រះ ព្រះអង្គបានធ្វើការបដិសេធន៍  និងបានពន្យល់ថា តាមលិទ្ធប្រជាធិបតេ្យនោះ អ្នកនយោបាន ក៏ដូចជាមន្ត្រីគណបក្សព្រះមានសិទ្ធិទៅចូលជាមួយ បក្សណាក៏បានដែរ។  

ព្រះអង្គបញ្ជាក់ថា “ លិទ្ធប្រជាធិបតេយ្យមិនមានឲ្យតែនៅ កកូរបក្សតែនោះទេ អញ្ជើញទៅចូលជាមួយ គណបក្សប្រជាជនកម្ពុជា គណបក្ស សង្គ្រោះជាតិ គណបក្សណា អាណឹងគេហៅលិទ្ធប្រជាធិបតេយ្យ ដែលធានាដោយរបបរដ្ឋធម្មនុញ្ ញនៃព្រះរាជាណាចក្រកម្ពុជា  មិនមែនជាស្វែយប្រវត្តិនោះទេ ។

ខ្ញុំមិនដែលចេះដេញអ្នកណាទេ ក៏ប៉ុន្តែសុំព្រះមេត្តា បើមិនស្រលាញ់គណបក្ស ហ៊្វុន ស៊ិនប៉ិចអញ្ជើញទៅ ព្រោះវាជាសិទ្ធិរបស់ប្រជាជន ខ្មែរនិមួយៗ”៕

សម្តេចក្រុមព្រះ មន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច ចង់ចូលរួមជាមួយបក្ស នយោបាយផ្សេង ក៏ទៅចុះ

សម្តេចក្រុមព្រះ មន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច ចង់ចូលរួមជាមួយបក្ស នយោបាយផ្សេង ក៏ទៅចុះ

សម្តេចក្រុមព្រះ មន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច ចង់ចូលរួមជាមួយបក្ស នយោបាយផ្សេង ក៏ទៅចុះ