លោក ហ៊ុន ម៉ាណែត ធ្វើការបណ្តុះបណ្តាល បំប៉នសមត្ថភាព យុវជនគណបក្ស ប្រជាជនកម្ពុជា ស្រុកចំការលើ

កំពង់ចាម៖ លោក ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបន្ទុក ការងារយុវជន បានអញ្ជើញជាអធិបតី ក្នុងពិធីបណ្តុះបណ្តាល បំប៉នសមត្ថភាព យុវជន គណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានរចនាសម្ព័ន្ធ ច្បាស់លាស់ និងមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេស។

ប្រធានក្រុមការងារថ្នាក់កណ្តាលចុះចួយខេត្តកំពង់ចាម និងត្បូងឃ្មុំរូបនេះ បានបន្តទៀតថា ភាពទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ គឺជារឿងសំខាន់ណាស់ ដែលមានថ្នាក់ដឹកនាំ មិនដែលរត់ចោលប្រជាជន គឺនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជន។

នាពេលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋភិបាល បានប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ដើម្បីដឹងសុខទុក្ខ និងស្វែងយល់ ពីតម្រូវការ របស់ប្រជាពលរដ្ឋ និងបានដោះស្រាយតម្រូវការ របស់ប្រជាពលរដ្ឋ ចំពោះមុខនេពេលថ្មីៗនេះ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងលទ្ធិប្រជាធិបតេយ្យ បងប្អូនមានសិទ្ធិជ្រើសរើស គណបក្ស ដែលខ្លួនពេញចិត្ត មិនមាការបង្ខិតបង្ខំ ណាមួយនោះទេ ប៉ុន្តែការដែលបងប្អូន ជ្រើសរើសយក គណបក្សប្រជាជនកម្ពុជា ជាជម្រើសរបស់បងប្អូន ក្នុងការគាំទ្រ គឺបង្ហាញនូវការផ្តល់យុត្តិធម៌ ការយល់អំពី គុណបំណាច់របស់បក្ស និងការយល់ អំពីសារៈសំខាន់ ស្នាដៃរបស់បក្ស ដែលបានធ្វើកន្លងមក និងលទ្ធភាពរបស់បក្ស ដែលបានដឹកនាំ និងបន្តដឹកនាំ ដើម្បីធ្វើឱ្យប្រទេស រីកចម្រើន ដែលធ្វើឱ្យប្រជាពលរដ្ឋ នៅក្នុងប្រទេស និងក្រៅប្រទេស កំពុងរស់នៅក្នុង គុណសម្បត្តិរបស់គណបក្ស។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត បានកោតសរសើរ ចំពោះការ ខិតខំប្រឹងប្រែង ចំពោះសកម្មភាពចូលរួម របស់យុវជន នាពេលកន្លងមក ដែលបានធ្វើឱ្យ គណបក្សរក្សាភាពឈ្នះ និងបន្តឈ្នះ នាពេលខាងមុខ ហើយយុវជន ត្រូវមានទឹកចិត្ត ទុកចិត្ត ភាពកក់ក្តៅ នឹងភាពជោគជ័យ របស់យើង និងមានភាពជឿជាក់ ក្នុងការដណ្តើមប្រៀបឈ្នះនាពេលខាងមុខទៀត៕