អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ជូនដំណឹង​ឲ្យ​ម្ចាស់​យានយន្ត​ទាក់ទង​កន្លែង​ឈៀក ជាមុន ដើម្បី​បញ្ចៀស​នូវ​ការកកស្ទះ​ចរាចរណ៍​

ភ្នំពេញ: ​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន លោក ចាន់ ដា​រា បានចេញ​សេចក្តីជូនដំណឹង ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ឡាន​គ្រប់​ប្រភេទ ទាក់ទង​ជាមុន​ទៅកាន់​មន្ត្រី​ទទួលបន្ទុក​នៅ​កន្លែង​ឈៀករថយន្ត ទាំង ៦ កន្លែង នៅ​ភ្នំពេញ ខេត្តកំពង់ចាម នៅ​សៀមរាប នៅ​បាត់ដំបង និង​នៅ​ខេត្ត​ព្រះសីហនុ​។ ការធ្វើ​ដូច្នេះ ដើម្បី​ធានា​បញ្ចៀស​បាន​នូវ​ការកកស្ទះ​លំហូរ​ចរាចរណ៍ ការខាតបង់​ពេលវេលា និង​ថវិកា ដោយសារ​ការរង់ចាំ និង​បើកបរ​រថយន្ត​តៗ​គ្នា ជា​ជួរ ចូល​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​កន្លែង​ឈៀក​។​

​ជាមួយគ្នា​នោះ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ទាំងអស់ ឲ្យ​ទាក់ទង​ទៅ​មន្ត្រី​ប្រចាំការ​តាម​កន្លែង​ឈៀករថយន្ត​និ​មួយៗ ដែលមាន​ឈ្មោះ និង​លេខ​ទូរស័ព្ទ ដើម្បី​លុបបំបាត់​ភាពមិនប្រក្រតី​ផ្សេងៗ​ជាយថាហេតុ ដូចជា ការយក​លុយ​លើស​ចំនួន​កំណត់ ជាដើម​៕​