ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

Doliprane TVC

ស្រប​ពេលដែល​កេរ្តិ៍ឈ្មោះ​តារា​សម្តែង ដែលមាន​មុខមាត់​ដូច​កូនកាត់​កូរ៉េ ស៊ីន យូ​ប៊ី​ន កំពុង​លេចធ្លោ​នៅក្នុង​វិស័យ​សិល្បៈ ស្រាប់​តែមាន​បុរសៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​តាម​សុំ​ស្នេហ៍​នាង​គ្រប់ពេល រហូត​ធ្វើ​ឲ្យ ក្រុមគ្រួសារ​របស់​នាង​មានការ​ព្រួយបារម្ភ​ជាខ្លាំង​។ ហើយ​ចុង​ក្រោយនេះ ស៊ីន យូ​ប៊ី​ន ថែមទាំង​មានការ​ព្រួយបារម្ភ នៅពេលដែល​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​កាន់តែ​ល្បីល្បាញ ។

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

​ធម្មតា​អ្នកសិល្បៈ​គ្រប់​ខំប្រឹងប្រែង​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​ឲ្យ​ខ្លួន​កាន់តែ​ល្បីល្បាញ ដើម្បី​ទទួលបាន​ការងារ​ច្រើន ចំណែក​ប្រាក់កាស ក៏​ហូរ​ចូល​ច្រើន​ទៅតាម​នោះដែរ ទោះជា​ពេលខ្លះ​គេ​ឲ្យ​តម្លៃ​ខ្លួន​មិនសូវ​ខ្ពស់​ក្តី ក៏​ពួកគេ​តស៊ូ​អត់ធ្មត់​រហូតដល់​ក្លាយជា​តារា​ល្បី​។ រហូត​មាន​អ្នកខ្លះ​សុំ​គេ​ថត Free មិន​ទទួលយក​ប្រាក់កម្រៃ​ក៏មានដែរ ដោយឡែក​សម្រាប់​ស្រី​ស្អាត​វ័យ​២១​ឆ្នាំ ស៊ីន យូ​ប៊ី ឯណេះ​វិញ បែរជា​បង្ហាញ​នូវ​ការព្រួយបារម្ភ​ទៅវិញ នៅពេលដែល​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​កាន់តែ​លេចធ្លោ​ឡើង ហើយ​នាង​ថែមទាំង​និយាយថា នាង​មិន​ចង់​ល្បីល្បាញ​ខ្លាំង​នោះទេ នាង​ទទួល​ថត​រឿង​និង​ធ្វើ​អ្វី​ទៅតាម​ធម្មតា បើ​មាន​គេ​ហៅ​ថត​ក៏​ទទួល បើ​មិនមាន​ក៏​នាង​មិន​ខ្វល់​ដែរ ។

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

​មាន​មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ស្រី​ស្អាត​រូបនេះ​មានការ​ព្រួយបារម្ភ នៅពេលដែល​ខ្លួន​កាន់តែ​ល្បី ព្រោះថា ចាប់តាំងពី​ល្បីល្បាញ​មក មាន​គេ​ស្គាល់​នាង​កាន់តែច្រើន រហូត​មាន​បុរសៗ​មួយចំនួន តាម​លេប​ខាយ​ពាក្យសម្តី និង​សុំ​ស្នេហ៍​នាង មាន​អ្នកខ្លះ​ហ៊ាន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ទឹកចិត្ត​នាង ប្រសិនបើ​នាង​យល់ព្រម ។ ស៊ីន យូ​ប៊ី មាន​អារម្មណ៍​ភ័យខ្លាច​ជាខ្លាំង នៅពេល​មាន​អ្នកតា​មនាង​ពីក្រោយ ជាពិសេស​ថ្មីៗ​នេះ ក្រោយពី​គេ​ដឹងថា នាង បាន​បែកបាក់​ជាមួយ​គូស្នេហ៍ វ័យក្មេង​របស់ខ្លួន​ទៀត កាន់តែ​ធ្វើ​ឲ្យ​បុរសៗ​ដែល​ចាប់ចិត្ត​ប្រ​ត្តិ​ព័​ត្រ​លើ​រូបនាង កាន់តែ​មាន​ឪ​កាស​ក្នុងការ​នៅក្បែរ​រូបនាង ។

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

​ស៊ីន យូ​ប៊ី​ន មិន​ចង់​ពាក់ព័ន្ធ​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ទេ ទោះជា​មាន​អ្នក​តាម​ស្រលាញ់ នាង​ច្រើនក្តី នាង​ព្យាយាម​ដកខ្លួន​ឆ្ងាយ ព្រោះ​មិន​ចង់​ជួប​នូវ​រឿងអាស្រូវ សូម្បីតែ​ឪពុកម្តាយ​របស់​នាង​ក៏មាន​ការព្រួយបារម្ភ​ចំពោះ​នាង​ដែរ រហូត​មានពេលខ្លះ ពួកគាត់​មិន​ចង់​ឲ្យ​នាង​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​ទៀតឡើយ ។

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

​គ្រាន់តែ​ចូល​ឆាំ្ន​២០១៦​ភ្លាម ស៊ីន យូ​ប៊ី​ន ចាប់ផ្តើម​មាន​ហាងឆេង​កាន់តែ​ខ្ពស់ ត្រូវបាន​គេ​ហៅ​ថត​រឿង​ថ្មីៗ​ជា​បន្តបន្ទាប់ ទាំង​រឿង​ភាគ ក៏ដូចជា​រឿង​ដុំ​ទុក​សម្រាប់​បញ្ចាំង​នៅតាម​រោងភាពយន្ត​ជាដើម …​។ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ទស្សនិកជន​នឹង​បានឃើញ​វត្តមាន ស៊ីន យូ​ប៊ី​ន នៅក្នុង​រឿង «​ចិត្ត​ស្អប់​បង្កប់​ស្នេហ៍ » ដែល​នឹងដាក់​បញ្ចាំង​នៅ​ទូរទស្សន៍ MyTV ។ ក្រៅពី​ថត​រឿង ស៊ីន យូ​ប៊ី​ន មាន​ឪ​កាស​ច្រើន​នៅក្នុង​ការថត​ផ្សាយពាណិជ្ជកម្ម​ឲ្យ​បណ្តា​ក្រុមហ៊ុន​ធំៗ ពីព្រោះ​នាង​មាន​រូប​សម្រស់​ស្រស់​សោភា​គួរ​ជាទី​គយគន់ មិនតែប៉ុណ្ណោះ​នាង​គឺជា​ពិធី​ការី​នី​ដ៏​គួរ​ឲ្យ​ចាប់ អារម្មណ៍​ម្នាក់​ដែរ ។ អា​លី​ណា

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ

ស៊ីន យូ​ប៊ី​ន ខ្លាច ភាពល្បីល្បាញ