Hu Ge ទទួលស្គាល់​ចំណងស្នេហា​ថ្មី​នឹង​កូនស្រី​អ្នក​ស្ដុកស្ដម្ភ​

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ តារា​សម្ដែង​ចិនដីគោក លោក Hu Ge ឬ Lie Chang បានចាប់ផ្ដើម​មាន​ទំនាក់ ទំនង​ស្នេហា​ក្នុង​ជីវិត​របស់គាត់ ។ ស្រប​ពេលដែល​ភាពយន្ត​របស់លោក Lie Chang នឹងត្រូវ​ចាក់ បញ្ចាំង​នាពេលខាងមុខ តារា​សម្ដែង​រូបនេះ ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ចំណាយពេល​នៅក្នុង សណ្ឋាគារ​មួយ​ជាមួយនឹង​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ដោយ​គេ​អះអាងថា ជា​នាង Lin Xiao ដែលជា​អតីត​មិត្ត​រួម​ថ្នាក់​របស់ Cecilia Liu ។​

​កាលពី​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៥ លោក Hu Ge បានចាប់ផ្ដើម​សម្ដែង​នូវ​រឿង​របស់លោក​ជា​តួអង្គ Lie Chang ។ ក្នុងអំឡុង​ពេលនោះ ជំនួយការ​របស់ Hu Ge បាន​នាំ​នាង Lin Xiao ពី​ព្រលាន យន្តហោះ ហើយ​បើកឡាន​ជូន​នាង​ទៅ​បន្ទប់ Hu Ge នៅ​សណ្ឋាគារ ។ បន្ទាប់ពី​ចូលទៅក្នុង​បន្ទប់ Hu Ge នាង​មិន​បានចេញ​មកវិញ​ឡើយ ។ នៅ​ប្រហែល​ម៉ោង 8 យប់នោះ លោក Hu Ge បាន បញ្ចប់​ការថត​របស់លោក ហើយ​បាន​ប្រញាប់​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ ហើយ​នៅ​ថ្ងៃ​បន្ទាប់ Hu Ge និង Lin Xiao អ្នក​ទាំងពីរ​ត្រូវបាន​គេ​ថត​ពេល​ចេញពី​បន្ទប់​ជាមួយគ្នា ។​

Lin Xiao ជា​កូនស្រី​មកពី​ត្រកូល​អ្នកមាន ហើយ​នាង​ក៏​ជា​ស្រី​ស្អាត​ម្នាក់​ប្រចាំ​សាលា​របាំ​ប៉េកាំង ផងដែរ ។ ម្ដាយ​របស់​នាង​ជា​សាស្ដ្រាចារ្យ ហើយ​ឪពុក​របស់​នាង​ជា​ម្ចាស់​ភាគហ៊ុន​នៅក្នុង​វិស័យ ជាច្រើន​រួមមាន​អចលនទ្រព្យ ផ្នែក​អាហារ និង​សណ្ឋាគារ​ផងដែរ ។​

​បន្ទាប់ពី​មានការ​ចុះផ្សាយ​ពី​ទំនាក់ទំនង​ផ្អែមល្ហែម​រវាង Hu Ge និង Lin Xiao តារាភាពយន្ត​វ័យ ៣៣ ឆ្នាំ Hu Ge បានទទួល​ស្គា​ល់ពី​ទំនាក់ទំនង​របស់​ពួកគេ ។ Hu Ge បាន​សរសេរ​នៅក្នុង​បណ្ដាញ ទំនាក់ទំនង​របស់​ចិន Weibo ថា «​អរគុណ​អ្នក​ទាំងអស់គ្នា​សម្រាប់​ការ​ព្រួយ​បារ​ម្មណ៍ ។ ទៅ​ថ្ងៃមុខ ខ្ញុំ​សង្ឃឹមថា គ្រប់គ្នា​នឹង​ទុក​ពេលវេលា​ផ្ទាល់ខ្លួន​សម្រាប់​រូបខ្ញុំ ហើយ​នៅក្រៅ​ឆាក​នោះ​ខ្ញុំ​ចង់​មាន ជីវិត​បែប​សាមញ្ញៗ​វិញ​» ៕

ខេមរា (​ប្រភព​៖ Jayne Stars)