មហាហង្ស ដាក់​គម្រោង​ផលិត​រឿង​ភាគ ៣០០ ភាគ​

Doliprane TVC

លោក អ៊ិន សុ​ភិន បាន​ប្រាប់ថា កាលពី​ឆ្នាំ ​២០១៥ ក្រុម​ហ៊ាន​មហាហង្ស របស់លោក បាន​ផលិត​ខ្សែភាពយន្ត​ត្រឹមតែ​៤​រឿង ដែលមាន​ ២០០ ភាគ​ទេ ។​ ប៉ុន្តែ​សម្រាប់​គម្រោង ផលិត​នៅក្នុង​ឆ្នាំ ​២០១៦​ នេះ ក្រុមហ៊ុន មហាហង្ស របស់លោក បានដាក់​ផែនការ​ផលិត ខ្សែភាពយន្ត​ច្រើនជាង​ឆ្នាំ​ចាស់ ពោលគឺ មហាហង្ស ត្រូវ​ផលិត​ភាពយន្ត​ភាគ​ឱ្យបាន ៦ រឿង ដែលមាន​ចំនួន ៣០០ ភាគ​។​

មហាហង្ស ដាក់​គម្រោង​ផលិត​រឿង​ភាគ ៣០០ ភាគ​

​ចំណែក​រឿងកុន​ខ្នាត​ធំ​ចាក់​បញ្ចាំង​តាម​រោង មហា ហង្ស ក៏មាន​គម្រោង​ផលិត​ច្រើនជាង​រាល់​ឆ្នាំ​ផងដែរ​។ លោក អ៊ិន សុ​ភិន បាន​បន្តថា មួល​ហេតុដែល​លោក​បន្ថែម​ការផលិត​នេះ គឺ​មកពី​ខាង​ស្ថា​នីយ៍​ទូរទស្សន៍​ គេ​ទាមទារ​ឱ្យ​ផលិតកម្ម​របស់លោក​ផលិត​រឿង​ឱ្យបាន​ច្រើនជាង​រាល់​ឆ្នាំ ព្រោះ​ក្នុង ឆ្នាំ​២០១៦ ​នេះ ស្ថានីយទូរទស្សន៍​ត្រូវ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ច្រើនជាង​រាល់​ឆ្នាំ​។

មហាហង្ស ដាក់​គម្រោង​ផលិត​រឿង​ភាគ ៣០០ ភាគ​

ដោយឡែក​សម្រាប់​រឿងកុន​ខ្នាត​ធំ​វិញ​នោះ មូលហេតុ​ដែល​លោក​បន្ថែម​ការផលិត គឺ​មក ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​អ្នកទស្សនា​មាន​ចំនួន​កើនឡើង ដែល​ធ្វើឱ្យ​រឿង​របស់លោក ជោគជ័យ​ជា​បន្តបន្ទាប់​។ ចំណុច​នេះហើយ ដែល​លោក​សម្រេចចិត្ត​បោះទុន​បន្ថែម ដើ ម្បី​ពង្រីក​ការផលិត​ខ្សែភាពយន្ត​ខ្មែរ​ឱ្យបាន​កាន់តែច្រើន និង​បង្កើន​គុណភាព​កាន់តែ​ល្អ​៕ ប្រមាញ់ តារា​

មហាហង្ស ដាក់​គម្រោង​ផលិត​រឿង​ភាគ ៣០០ ភាគ​

មហាហង្ស ដាក់​គម្រោង​ផលិត​រឿង​ភាគ ៣០០ ភាគ​