ប្រទះឃើញ​ត្រាក់ទ័រ​ ៤ គ្រឿង​សង្ស័យ​ របស់​ជនជាតិ​វៀតណាម​ លាក់ទុក​ក្បែរផ្ទះ​​ប្រជាពលរដ្ឋ នៅស្រុក​លំផាត់​ បន្ទាប់ពី​បែនឈើ​ទម្លាក់ចោល​

រតនគិរី៖ ត្រាក់ទ័រ ៤គ្រឿងសង្ស័យ របស់ជនជាតិវៀតណាម បានចូលទៅទឹកឈើ ក្នុងដែនជម្រកសត្វព្រៃ លំផាត់ ត្រូវបានប្រជាសហគមន៍ ឃើញ ក៏បែនឈើ ទាំងនោះចោល ហើយបើកយ៉ាងលឿន មកលាក់ទុកនៅក្បែរ ផ្ទះប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៤ ខែមករា កន្លងទៅស្ថិតក្នុង ភូមិលំផាត់  ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ នេះបើតាមការបញ្ជាក់ ពីប្រជាពលរដ្ឋថា ត្រាក់ទ័រ ៤គ្រឿង នេះបានយកមកលាក់ទុក អស់រយៈពេល ២ខែមកហើយ។

បើតាម លោក ចាន់ ណារិទ្ធ នាយប៉ុស្តិ៍នគរបាល ឃុំជ័យឧត្តម ប្រាប់ឲ្យដឹងថា ត្រាក់ទ័រ៤គ្រឿងនេះ បានយកចេញពីក្រុមហ៊ុន ដូនពេញ ដើម្បីទៅ ដឹងឈើដែលក្រុមឈ្មួញ កាប់លាក់ទុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ លក់ឲ្យ រួចដឹកមកដាក់ទីតាំងក្រុមហ៊ុន ក្នុងចំការដូងប្រេង រងែអាញ់លំផាត់ លុះដល់ប្រជាសហគមន៍ ឃើញសកម្មភាព ដឹកឈើល្មើសច្បាប់ ក្រុមឈ្មួញក៏បានបែនទំលាក់ឈើចោល ហើយក៏បើកត្រាក់ទ័រយ៉ាងលឿន មកលាក់ នៅក្បែរផ្ទះប្រជាពលរដ្ឋ មកទល់ពេលនេះ ត្រាក់ទ័រ ៤ គ្រឿងនេះ សមត្ថកិច្ចមិនទាន់ ចាត់វិធានការនៅឡើងទេ ដោយពុំទាន់ឃើញម្ចាស់ ត្រាក់ទ័រទំនាក់ទំនង សុំយកវិញ៕