អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋម សិលាខុដូ D’Seaview ដ៏ប្រណីតត្រូវបាន រៀបចំនៅ កំពង់សោម

ភ្នំពេញ៖ ពិធីបញ្ចុះបឋមសិលាអគារ D’Seaview ប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមករា ដើម្បីអបអរសាទ ការលក់គម្រោងដំណាក់ កាលទីមួយ ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួម ពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំងជាច្រើននាក់។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ខុដូ D’Seaview បាននាំមកនូវគម្រោង អភិវឌ្ឍន៍ចម្រុះមួយដែល ដាក់បញ្ចូលគ្នាទាំង លំនៅដ្ឋាន និងអគារ ពាណិជ្ជកម្មនៅតាម បណ្តោយឆ្នេរសមុទ្រដ៏ស្រស់ ស្អាតនៅក្នុងខេត្តព្រះសីហនុ។ ជាមួយនឹងអគារភ្លោះ ពីរដែលមានកំពស់ ២៨ជាន់ D’Seaview គឺជាបណ្តុំនៃខុនដូរប្រណីត អគារ ពាណិជ្ជកម និងសណ្ឋាគារក្នុងតំបន់ អភិវឌ្ឍន៍ថ្មីមួយក្នុង ខេត្តកំពង់សោម។ ខុដូ D’Seaview មានទីតាំងនៅតាមបណ្តោយមាត់សមុទ្រ ជិតឆ្នេរសុខា ព្រមទាំងបរិយាកាសដ៏ សែនមនោរម្យ ប៉ុន្តែនៅមិនឆ្ងាយពីទីប្រជុំជន ដែលប្រមូលផ្តុំដោយ ភោជនីយដ្ឋានជាតិ និងអន្តរជាតិ បារ ក្លឹប ផ្សារាត្រី ស្ប៉ា និងផ្សារទំនើបនានា។

ភ្ញៀវកិត្តិយស ទាំងអស់ត្រូវបានអញ្ជើញ ចូលរួមជាមួយក្រុមហ៊ុន Camhomes ដើម្បីធ្វើជាសក្ខីភាព នៃការប្រារព្ធពិធីនេះ ដែលនឹងចាប់ផ្តើមនៅម៉ោង៨:០០នាទីព្រឹកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃលោក យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ។

បន្ទាប់ពីបញ្ចុះបឋមសិលានេះ ពិធីទទួលទានអាហារ ថ្ងៃត្រង់ជាមួយភ្ញៀវ កិត្តិយសទាំងអស់ នឹងរៀបចំ នៅក្នុងសណ្ឋាគាសុខា នៃខេត្តព្រះសីហនុ។ Camhomes ក៏នឹងមានរៀបចំកម្មវិធីពិសេសមួយគឺ «ការចាប់រង្វាន់ ទិញភ្លាមឈ្នះភ្លាម» ដល់អតិថិជនដែលទិញខុនដូ D’Seaview នៅក្នុងខែមករានេះ។

គម្រោងនេះរួមមាន អគារស្នាក់នៅ ការិយាល័យ និង សណ្ឋាគារ ដែលសរុបមានចំនួន ៧៣៥ បន្ទប់ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល២៨ខែ។ ខុដូ D’Seaview នឹងធ្វើឲ្យការស្នាក់នៅរបស់ លោកអ្នកមានផាសុកភាព ជាមួយនឹងអាគារលំនៅដ្ឋាន និង អាគារពាណិជ្ជកម្ម ដ៏ទំនើបនៅក្នុងទីតាំងតែមួយ។ វាមិនត្រឹមតែជាកន្លែងដ៏ល្អសំរាប់ការរស់នៅ ការិយាល័យ និងការសម្រាកលំហែរប៉ុណ្ណោះទេ ប៉ុន្តែ ការវិនិយោគនៅក្នុង ការអភិវឌ្ឍបែបចម្រុះនេះ ទាំងអគារពាណិជ្ជកម្មនិងខុដូ អាចឲ្យលោកអ្នកទទួល បានទទួលបានចំណេញ ខ្ពស់នាពេលអនាគត។

គម្រោងសណ្ឋាគារបស់ D’Seaview ក៏បើកអោយវិនិយោគគិនដេញថ្លៃ ជាពិសេសគឺសម្រាប់ប្រជាជន កម្ពុជាដែលចង់បង្កើតមុខ ជំនួញក៏ដូចជារស់នៅ ផងដែរជាមួយនឹងហាងទំនិញ (shop house)។ បែបបទនៃការរស់នៅឆ្លុះបញ្ចាំង ពីគុណភាពនៃគំនិត ក្នុងការរចនារបស់ D’Seaview ដែលធ្វើឲ្យ អតិថិជនមានមោទនភាពដោយមានស្នាក់នៅមុនគេ។ នៅក្នុងដំណាក់កាល ដំបូងនៃការលក់ និងកក់ គឺមានចំនួនជាង ៨០ ភាគរយនៃអគារចំនួន ៣០០ បន្ទប់ ត្រូវបានចាប់អារម្មណ៍ដោយអតិថិជនជាតិនិង អន្តរជាតិ នៅក្នុងតម្លៃ ចាប់ពី ៦៧៥ដុល្លាអាមេរិច ដល់ ១៩៤៣ដុល្លាអាមេរិច ក្នុងមួយម៉ែតការេ។

វាមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលទេដែលអ្នកវិនិយោគជាតិ និងអន្តរជាតិកាន់តែច្រើនឡើង កំពុងស្វែងរកឱកាសវិនិយោគលើអចលនទ្រព្រនៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តព្រះសីហនុ ដែលជារមណីយដ្ឋានឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកម្ពុជា មិនត្រឹមតែជា ទិសដៅទេសចរណ៍ទីមួយរបស់ជាតិ ដែលមានឆ្នេរ៏ស្រស់ត្រកាល និងកោះដ៏សែនមនោរម្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទីក្រុងសេដ្ឋកិច្ចដែលលូតលាស់ជាងគេមួយ បន្ទាប់ពីទីក្រុងភ្នំពេញ។

ក្រុងព្រះសីហនុគឺជា តំបន់សេដ្ឋកិច្ចមាត់សមុទ្រ មួយនៃប្រទេសកម្ពុជា ហើយកំពុងតែរីកចំរើន យ៉ាងឆាប់រហ័សមិន ធ្លាប់មានពីមុនមក។ វាគឺជាកំពង់ផែទឹកជ្រៅរបស់ជាតិតែមួយគត់ និង ជាតំបន់ សេដ្ឋកិច្ចពិសេសដែល ធំជាងគេបំផុតនៅកម្ពុជា ហើយព្រមទាំមានឧស្សាហកម្មប្រេង និងហ្គាស ដ៏ធំមួយក្នុងពេលឆាប់ៗនេះ។

ព្រោះតែខេត្តព្រះសីហនុ កំពុងតែត្រូវបានគេ ចាប់អារម្មណ៍ខ្លាំង ហេតុនេះហើយការតភ្ជាប់ជើង ហោះហើរ ក៏ដូចជារថយន្តក្រុង កាន់តែច្រើនឡើងកំពុងតែបង្កើតឡើងដើម្បីតភ្ជាប់ទៅនឹងបណ្តាល ខេត្តផ្សេងៗ និងតំបន់ដ៏ទៃទៀត ។ ប្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ កំពុងដំណើរ ហោះហើរទៅ កូរ៉េខាងត្បួង សិង្ហបុរី និងចិន ក៏ដូចជាហោះហើរទៅមកពីសៀមរាប។

ជ្រើសរើសលំនៅស្ថាន និងអគារពាណិជ្ជកម្មនៅក្នុងក្តី សុបិន្តរបស់អ្នកឥលូវនេះ និងសូមអញ្ជើញ ទស្សនា សាលតាំងបង្ហាញរបស់ Camhomes’ D’Seaview នៅវិមានកាណាឌីយ៉ា និង ជាមួយការផ្តល់ប្រឹក្សា ពីអ្នកជំនាញអចលនទ្រព្យ ឬ អ្នកអាចចូលឆែក ពត៌មានលំអិតតាមរយៈ គេហទំព័រ realestate.com.kh។

លោកអ្នកអាចសាក សួរព័ត៌មានបន្ថែមតាមរយៈ លេខទូរស័ព្ទ 855 23 985 828