សាយ សៀរ៉ា រិះគន់គ្រូពេទ្យ ស្រុកខ្មែរចំៗថា មើលឃើញតែលុយ ទុកអ្នកជំងឺចោល

ភ្នំពេញ៖ តារាសម្តែងលោក សាយ សៀរ៉ា មុននេះបន្តិច បានបង្ហាញសាររិះគន់ យ៉ាងចាស់ដៃ និងចំៗទៅលើ គ្រូពេទ្យស្រុកខ្មែរមួយចំនួន បង្ហោះ នៅលើ Facebook ផ្ទាល់ខ្លួនរបស់លោកថា មើលឃើញតែលុយទុក អ្នកជំងឺចោល បើសិនជាឈឺចង់ទទួលបានការព្យាបាល គឺទាល់តែមានលុយជា មុនសិន ទើបអាចទទួលបានការព្យាបាលពីគ្រូពេទ្យ ។

សម្រាប់ការបង្ហាញ សាររិះគន់ ទៅលើគ្រូពេទ្រនៅ ស្រុកខ្មែរនេះ មិនមែនជាលើកទី១ទេ ពោលនាពេលកន្លងមកធ្លាប់មានប្រជាពលរដ្ឋ និងអ្នក លេង Facebook ជាច្រើន បានធ្វើការរិះគន់ចំៗ ទៅលើគ្រូពេទ្យមួយចំនួន ថាមើលងាយជីវិតមនុស្សមានតម្លៃ មិនស្មើលុយ បើសិនជាមានអ្នកជំងឺ បើមានលុយគឺទទួល បានការព្យាបាលតែបើអត់ លុយអ្នកជំងឺ ត្រូវបានគ្រូពេទ្យទុកចោល ហើយមានអ្នកខ្លះត្រូវបាត់បង់ ជីវិត ដោយសារតែគ្រូពេទ្យ ទាំងអស់នោះទៀតផង ។

ជាមួយគ្នានោះដែល នៅពេលថ្មីៗនេះបុរសសង្ហារ ដែលជាតារាបង្ហាញម៉ូដ លោក សាយ សៀរ៉ា បានសរសេរសារបង្ហោះ នៅលើ Facebook របស់លោកជាភាសាខ្មែរថា « រឿងគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ ឲ្យតែមានគឺរថយន្តពេទ្យ មកយកលឿនណាស់ តែពេលមកយក ហើយគាត់មិន មើលទេចាំបងប្អូន ម៉ែឪមកបានគាត់មើល ព្រោះចាំបង់លុយសិន ខ្ញុំសុំសួរទៅពេទ្យទាំងអស់ថា ពេលខ្លះក៏ម៉ែឪបងប្អូនដឹង ក៏មកឲ្យលុយពេទ្យ ក៏មើលទៅ ចុះអ្នកខ្លះបងប្អូនម៉ែឪ អត់ដឹងគាត់នៅតាមខេត្ត គាត់អត់ដឹងថាកូនគាត់ មានគ្រោះថ្នាក់ទេ ដោយសារតែអ្នកដែរគាត់គ្រោះថ្នាក់ នឹងអត់មានអី ដើម្បីប្រាប់ដល់បងប្អូនឲ្យបានដឹង ហើយអ្នកគ្រោះថ្នាក់ និង ខ្ញុំជឿជាក់ថាពេទ្យទុក្ខចោលហើយ »។

នៅក្នុងនោះតារាប្រុសរូបនេះ បានលើកឧទាហរណ៍របស់ខ្លួន រៀបរាប់ប្រាប់មហាជនទៀតថា «ថ្ងៃមុនខ្ញុំឈឺចុកពោះជិតងាប់ ចូលពេទ្យចុកខ្លាំង ណាស់ ពេទ្យមិនយកខ្ញុំទៅមើលសិនទេ ឲ្យខ្ញុំយកលុយទៅបង់សិនទៅ បានពេទ្យយកយើងទៅថតមើលថាឈឺអឺ និយាយកន្លែងបង់លុយវិញ ចាំគេជាង១០នាក់បានដល់យើង ខ្ញុំសល់តែតិចទៀតងាប់បាត់ នេះខ្ញុំមានលុយផង ចុះអ្នកដែរគាត់អត់មានលុយ ហើយបងប្អូនអត់ដឹងនឹង វាយ៉ាង ម៉េចទៅជួយគិតផងមើល......? ពេទ្យអើយជីវិតមនុស្សសំខាន់ជាងលុយ »៕