ម៉ៅ ហាជី ចេញមុខ ចេញមាត់ នៅផលិត កម្មថោន ក្រោយរឿង ប្តឹងផ្តល់ របស់ ហង្សមាស ស្ងប់ស្ងាត់

ភ្នំពេញៈ ទស្សនិកជន នៅចាំបានថា មួយរយៈពេលមុននេះ តារាចម្រៀង ពន្លកថ្មីដែលរះ នៅក្នុងកម្មវិធី ប្រឡងចម្រៀង Cambodian idol លោក ម៉ៅ ហាជី ធ្លាប់ត្រូវបាន ពើបប្រទះ នឹងភាពចម្រូងចម្រាស់ ធំមួយ របស់ស្ថានីយ ទូរទស្សន៍ហង្សមាស ក្រោយពីលោក បានប្រឡងចប់ ក្នុងកម្មវិធីខាង លើនេះរួច លោកបានលួចទៅ ចុះកុងត្រាស្ងាត់ៗ ជាមួយផលិតកម្មថោន។

ប៉ុន្តែមួយរយៈ ពេលចុងក្រោយនេះ រឿងរ៉ាវគ្រប់យ៉ាងក៏បាន ស្ងប់ស្ងាត់ទៅវិញ ហើយកាលពីប៉ុន្មាន ថ្ងៃមុននេះ តារាចម្រៀង លោក ម៉ៅ ហាជី ក៏បានលេចមុខលេចមាត់ ដោយបើកចំហនៅក្នុង ផលិតកម្មថោន ជាពិសេសកាលពី ២ថ្ងៃមុននេះ លោកថែមទាំង បានចូលរួម ខួបអាពាហ៍ពិពាហ៍ គម្រប់២០ឆ្នាំរបស់ម្ចាស់ ផលិតកម្មថែមទៀតផង ។

តារាចម្រៀងដែលមាន ស្រុកកំណើត នៅខេត្តបាត់ដំបង លោក ម៉ៅ ហាជី ក្រោយពីរឿងរ៉ាវ ប្តឹងផ្តល់ របស់ស្ថានីយ ទូរទស្សន៍ហង្សមាស បានស្ងប់ស្ងាត់ គេបែរជាបាន ឃើញវត្តមាន របស់តារាចម្រៀងរូបនេះ ហាក់មានភាពស្និទ្ធស្នាល ជាមួយតារាចម្រៀងគ្រប់រូប របស់ផលិតកម្មថោន ហើយថ្មីៗនេះ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មថោន ក៏បង្ហាញខ្លួនចូលរួម ខួបអាពាហ៍ពិពាហ៍ គម្រប់២០ឆ្នាំ របស់ម្ចាស់ផលិតកម្ម ខាងលើនេះទៀតផង ។

បើតាមប្រភពពីអ្នកដែល បានចូលរួមក្នុង កម្មវិធីនោះ បានបង្ហើបប្រាប់ឲ្យដឹង ក្នុងលក្ខខណ្ឌសូម មិនបញ្ចេញឈ្មោះថា ការបង្ហាញខ្លួនរបស់ លោក ម៉ៅ ហាជី នេះ ត្រូវបានតារាចម្រៀង ក្នុងផលិតកម្ម ខាងលើអះអាងថា លោក ម៉ៅ ហាជី បានក្លាយខ្លួនជាតារាចម្រៀង ពេញសិទ្ធិរបស់ ផលិតកម្មថោន ហើយលោកក៏គ្មាន ជាប់ជំពាក់ អ្វីជាមួយហង្សមាសដែរ នៅក្នុងនោះផលិតកម្មថោន ក៏កំពុងតែត្រៀមបទចម្រៀង ឲ្យតារាចម្រៀងចំណូល ថ្មីមួយដួងនេះ ច្រៀង ដើម្បីវាយលុក ទីផ្សារឆាប់ៗនេះ ។

សូមជម្រាប់ផងដែរថា កាលពីអំឡុងខែធ្នូ កន្លងទៅនេះ លោក ម៉ៅ ហាជី បានផ្ទុះជម្លោះយ៉ាងក្តៅគគុក ជាមួយខាងស្ថានីយទូរទស្សន៍ហង្សមាស និងមានការដាក់ ពាក្យប្តឹងផ្តល់ទៀតផង ក្រោយពីលោកបានលួចលាក់ ទៅចុះកុងត្រាស្ងាត់ៗ ជាមួយផលិតកម្មថោន ទាំងខ្លួនកំពុងតែជាប់កិច្ចសន្យា ជាមួយទូរទស្សន៍ ហង្សមាស រយៈពេលជាង១ឆ្នាំ ពោលគឺចាប់តាំង ពីខែមិថុនា ឆ្នាំ២០១៥ រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៦ ទើបផុតកិច្ចសន្យា ៕