វគ្គ​បណ្តុះបណ្តាល​សហគ្រិន​ភាព​សង្គម​ឡញដ៍ផាត​


វគ្គ​បណ្តុះបណ្តាល​សហគ្រិន​ភាព​សង្គម​ឡញដ៍ផាត​

​វគ្គ​បណ្តុះបណ្តាល​សហគ្រិន​ភាព​សង្គម ឡញដ៍ផាត​ បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ តើ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ជា​អ្វី​?

 

វគ្គ​នេះ​នឹង​ផ្តល់​នូវ​ការ​ចាប់ផ្ដើម​នៃ​ភាព​ជា​សហគ្រិន​សង្គម​មួយ​តាម​រយៈ​ជំហាន​ជាក់ស្តែង​ និង​មាន​អន្តរកម្ម​បង្ហាញ​អ្នក​ពី​របៀប​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​គំនិត​មួយ​ឲ្យ​ទៅ​ជា​អាជីវកម្ម​ដែល​មាន​គម្រោង​ច្បាស់​លាស់​ហើយ​អាច​សម្រេច​ទៅ​បាន​។

 

វគ្គ​បណ្តុះបណ្តាល​សហគ្រិន​ភាព​សង្គម​នឹង​បង្រៀន​អ្នក​ចូលរួម​ពី​របៀប​ដើម្បី៖

 

– យល់​ដឹង​បញ្ហា​សង្គម ​ឬ​បរិស្ថាន​ដែល​ប៉ះពាល់​ដល់​សហគមន៍រ​បស់​ពួកគេ​

– រៀន​បង្កើត​ដំណោះស្រាយ​មួយ​ដែល​មាន​ប្រសិទ្ធភាព​

– ការ​អភិវឌ្ឍ​លើ​គំនិត​អាជីវកម្ម​របស់​អ្នក​ (​បង្កើត​គុណ​តម្លៃ​មួយ​ដែល​រឹងមាំ​ និង​គំរូ​អាជីវកម្ម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​)

– ការ​កសាង​ផែនការ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព​

– ការ​បង្កើត​ផល​ប៉ះពាល់​វិជ្ជមាន​ដល់​សង្គម​តាមរយៈ​អាជីវកម្ម​របស់​អ្នក​ និង​របៀប​នៃ​ការ​ធ្វើ​បទ​បង្ហាញ​ទៅ​ដល់​វិនិយោគិន ឬ​សហគ្រិន​ដើម្បី​ទទួល​បាន​ការ​បណ្ដាក់​ទុន​

 

វគ្គ​បណ្តុះបណ្តាល​សហគ្រិន​ភាព​សង្គម​ឡញដ៍ផាត​

 

​វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៥៦ ម៉ោង​ដោយ​ចាប់​ផ្តើម​នៅ​ម៉ោង​ ៥:​០០​ល្ងាច​ថ្ងៃ​សុក្រ និង​ចប់​នៅ​ម៉ោង ៦​រសៀល​ថ្ងៃ​អាទិត្យ។ អ្នក​ចូលរួម​នឹង​មាន​ឱកាស​លើក​ឡើង​ពី​បញ្ហា​សង្គម​ដែល​ពួក​គេ​ចង់​ដោះស្រាយ ឬ​គំនិត​អាជីវកម្ម​ដែល​ពួក​គេ​ចង់​បង្កើត​ បន្ទាប់មក​ត្រូវ​បាន​ធ្វើការ​ជា​ក្រុម​លើ​ការ​អភិវឌ្ឍ​គំនិត​អាជីវកម្ម​នោះ ហើយ​ក្រុម​នីមួយៗ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​អ្នក​ណែនាំ​ដែល​មាន​បទពិសោធន៍​។

 

តាម​រយៈ​ការ​បង្ហាញ​ករណី​សិក្សា​ជាក់លាក់​នៅ​កម្ពុជា​ និង​ពី​សហគ្រិន​ខ្មែរ​ ​ការ​បំផុស​គំនិត នឹង​កំពុង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួកគេ​។ ចុង​សប្ដាហ៍​នឹង​ត្រូវ​បញ្ចប់​ជាមួយ​នឹង​ការ​ធ្វើ​បទ​បង្ហាញ​ដល់​គណៈ​មេប្រយោគ​ដើម្បី​ទទួល​បាន​ការ​ផ្ដល់​មតិ​យោបល់​បន្ថែម​។ គ្រប់​ក្រុម​សុទ្ធ​សឹង​ជា​អ្នក​ឈ្នះ​!!

ជា​ចុងក្រោយ​ គ្រប់​គ្នា​នឹង​ទទួល​បាន​លិខិត​បញ្ជាក់​ពី Impact Hub PP ក្នុង​ការ​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​!

 

តើ​អ្នកណា​គួរ​តែ​ចូលរួម​?

គ្រប់​គ្នា​អាច​ចូលរួម​បាន ជា​និស្សិត ជា​បុគ្គលិក​ក្រុមហ៊ុន ជា​បុគ្គលិក​អង្គការ ឬ​អាជីវករ​ឲ្យ​តែ​អ្នក​មាន​គំនិត​ចង់​យល់ដឹង​ពី​សហគ្រិនភាព​សង្គម ឬ​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង ឬ​ចង់​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៏​របស់​អ្នក​។​

 

សិក្ខាសាលា​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​វិភាគ​លើ​បញ្ហា​ជាមួយ​និង​ការ​កសាង​ផែនការ​អាជីវកម្ម​ដ៏​រឹងមាំ​មួយ​ដើម្បី​ចាប់​ផ្ដើម ​ឬ​ពង្រឹង​សហគ្រាស​សង្គម​របស់​អ្នក​។​

 

តម្លៃ​សម្រាប់​ចូលរួម ១០​ដុល្លារ (​អ្នក​នឹង​ទទួល​បាន​អាហារ​ថ្ងៃត្រង់​ និង​អាហារ​សម្រន់ ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​រយៈពេល​២​ថ្ងៃ​កន្លះ​នេះ​) ៕

 

អត្ថបទ៖ ដៃគូ​សហការ