ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​ង្ស័​យ​ចំនួន​៤​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៦ មក​រា ២០១៦ នេះ  បន្ទាប់​ពី​ឃាត់ខ្លួន​កាលពី​វេលា​វេលា​ម៉ោង​០៤ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ មក​រា ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​៤​នាក់ ១-​ឈ្មោះ​តុល រ​ដ្ឋា ហៅ អ៊ុ​ក  ភេទ​ប្រុស មានស្រុក​កំណើត​នៅ​ភូមិ​ឃោ​សាង ឃុំ​ស្វាយ​តឿ ស្រុក​ស្វាយ​ទៀប ខេត្តស្វាយរៀង ២-​ឈ្មោះ​ស៊ី​ម សុ​ផុ​ន ភេទ​ប្រុស ធ្វើការ​នៅ​ហាង​បារាំង មានស្រុក​កំណើត​សង្កាត់​លេខ​០២ ខេត្ត សៀមរាប ៣-​ឈ្មោះ​នួន ស្រី​រ័​ត្ន ភេទ​ស្រី ធ្វើការ​នៅ​ហាង​បារាំង មានស្រុក​កំណើត​ភូមិ​០៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ  រាជធានី​ភ្នំពេញ និង​៤-​ឈ្មោះ​ម៉ៅ ស៊ី​ឡេ ហៅ​ណុ​ច ភេទ​ស្រី ធ្វើការ​នៅ​ហាង​បារាំង មាន​ទី​លំ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល  ។

វត្ថុ​តាង​ដកហូត​បាន​រួម​មាន ១-​ម្ស៉ៅ​ស​ថ្លា​ម៉ា​ទឹកកក​១​កញ្ចប់​តូច ទម្ងន់​ស្មើរ​០,២៨​ក្រាម​, ដប​ជក់​១, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ប្រាក់​ដុល្លារ ចំនួន​១៥​ដុល្លារ ។