ផ្សារណាត់ ឆ​ង​សា​ងាំ ព្រំដែន​ថៃ​-​កម្ពុជា ធ្លាប់ជា​សមរភូមិ​សង្គ្រាម ប្រែក្លាយជា​ទីផ្សារ​សេដ្ឋកិច្ច​

Doliprane TVC

​តាម​ព័ត៌មាន MGR Onlie របស់​ថៃ បាន​ផ្សាយ​ថា ក្រោយ​បើកទ្វារ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC=Asean Economic Comunity) ជា​ផ្លូវការ​មក ប្រជាជន​ខ្មែរ​ជាច្រើន​នាក់​បាន​សម្រុក​ចូលទៅ​ទិញ​ទំនិញ នៅក្នុង​ទឹកដី​ថៃ​នៃ​ផ្សារណាត់​ថៃ​-​កម្ពុជា តាម​ច្រក​«​ជាំ​សា​ងាំ​» ថៃ​ហៅ «​ឆ​ង​សា​ងាំ​» ព្រំដែន​ខេត្ត​ស៊ីសាកេត​-​បន្ទាយមានជ័យ យ៉ាង​អឹកធឹក ។​

ផ្សារណាត់ ឆ​ង​សា​ងាំ ព្រំដែន​ថៃ​-​កម្ពុជា ធ្លាប់ជា​សមរភូមិ​សង្គ្រាម ប្រែក្លាយជា​ទីផ្សារ​សេដ្ឋកិច្ច​

​អាជ្ញាធរ​ថៃ​បាន​និយាយថា មាន​ប្រជាជន​កម្ពុជា​ជាច្រើន​រយ​នាក់ ដែល​ភាគច្រើន​ជា​ឈ្មួញ​រកស៊ី បាន​ចូលទៅ​ទិញ​ទំនិញ​ជា​គ្រឿងឧបភោគ បរិភោគ បន្លែស្រស់ៗ និង ផ្លែឈើ ដើម្បី​យកមក​លក់​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ផ្សារ​ថ្មី​ឆ​ង​សា​ងាំ ។​

ផ្សារណាត់ ឆ​ង​សា​ងាំ ព្រំដែន​ថៃ​-​កម្ពុជា ធ្លាប់ជា​សមរភូមិ​សង្គ្រាម ប្រែក្លាយជា​ទីផ្សារ​សេដ្ឋកិច្ច​

​ផ្សារ​ថ្មី​«​ឆ​ង​សា​ងាំ​» មាន​ទំហំ​ធំ ចាត់ទុកជា​មណ្ឌល​ពាណិជ្ជកម្ម​មួយ​ដែរ ស្ថិតនៅក្នុង​ស្រុក​ភូ​ស៊ី​ង ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ដោយបាន​ចំណាយ​ទុន​ជាច្រើន ដើម្បី​ទទួល​សមាហរណកម្ម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែលមាន​ទំនិញ​ជាច្រើន​ប្រភេទ​ដាក់លក់​យ៉ាង​សម្បូរបែប ក្នុងតម្លៃ​មិន​ថ្លៃ ។ មិន​ចំពោះតែ​ឈ្មួញ​រកស៊ី​ដែល​ចូលទៅ​ទិញ​ទេ ក៏មាន​ប្រជាជន​រស់នៅ​ជិត​នោះ ចូល​ទិញ​ជា​លក្ខណៈ​គ្រួសារ និង ជា​ប្រភេទ​ភ្ញៀវទេសចរ​ផងដែរ ។

ផ្សារណាត់ ឆ​ង​សា​ងាំ ព្រំដែន​ថៃ​-​កម្ពុជា ធ្លាប់ជា​សមរភូមិ​សង្គ្រាម ប្រែក្លាយជា​ទីផ្សារ​សេដ្ឋកិច្ច​

​ប៉ុន្តែ​មានការ​ត្អូញត្អែរ​ពី​ប្រជាជន​ថៃ និង ភ្ញៀវ​កម្ពុជា​ថា ផ្សារ​នេះ​ក្តៅ​ហប់ គ្មាន​ម្លប់ គ្មានអ្វី​បាំង​ថ្ងៃ ហើយ​សំណូមពរ​ឱ្យមាន​បង្គន់​គ្រប់គ្រាន​ង​សម្រាប់​បង្កលក្ខណៈ​ឱ្យ​ប្រជាជន​កម្ពុជា ឬ ភ្ញៀវទេសចរ ឬ ឈ្មួញ​រកស៊ី​បាន​កក់ក្តៅ ។ ដូច្នេះ​ប្រជាជន​ខ្មែរ​ទាំងឡាយ អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​ព្រំដែន​បាន​យ៉ាង​សប្បាយ ដូចដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់មាន​ប្រសាសន៍​កន្លង​មក​ថា «​យើង​ប្រែក្លាយ​ខ្សែបន្ទាត់​ព្រំដែន​ដែល​ធ្លាប់ជា​សមរភូមិ​សង្គ្រាម ទៅជា​សមរភូមិ​សេដ្ឋកិច្ច និង មិត្តភាព​» ។​

ផ្សារណាត់ ឆ​ង​សា​ងាំ ព្រំដែន​ថៃ​-​កម្ពុជា ធ្លាប់ជា​សមរភូមិ​សង្គ្រាម ប្រែក្លាយជា​ទីផ្សារ​សេដ្ឋកិច្ច​

AEC បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ទាំង ១០ បាន​ច្របាច់​ចូលគ្នា​ឈានទៅ​ភាពរុងរឿង​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ៕ សូរ្យកាន្ត​

ផ្សារណាត់ ឆ​ង​សា​ងាំ ព្រំដែន​ថៃ​-​កម្ពុជា ធ្លាប់ជា​សមរភូមិ​សង្គ្រាម ប្រែក្លាយជា​ទីផ្សារ​សេដ្ឋកិច្ច​

ផ្សារណាត់ ឆ​ង​សា​ងាំ ព្រំដែន​ថៃ​-​កម្ពុជា ធ្លាប់ជា​សមរភូមិ​សង្គ្រាម ប្រែក្លាយជា​ទីផ្សារ​សេដ្ឋកិច្ច​