ម៉ៅ ហា​ជី និយាយថា «​ហង្ស​មាស​បានតែ​និយាយ​»

Doliprane TVC

​ម៉ៅ ហា​ជី អតីត​បេក្ខជន​ដ៏​លេចធ្លោ​ចាប់តាំងពី​វគ្គ​ជម្រុះ​រហូតដល់​វគ្គ​ចុងក្រោយ​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian idol រដូវ​កាល​ទីមួយ បាន​ធ្លាយ​ព័ត៌មាន​ជម្លោះ​ដ៏​កក្រើក​ជាមួយ​ផលិតកម្ម​ហង្ស​មាស​កាលពីពេល​​កន្លងមក ដែល​រហូត​មកទល់ពេលនេះ​មិនទាន់មាន​ចំណាត់ការ ឬ ក៏​ការស្រុះស្រួល​ជាក់លាក់​ណាមួយ​ជុំវិញ​​បញ្ហា​ជម្លោះ​នេះ​នៅឡើយ ។​

ម៉ៅ ហា​ជី និយាយថា «​ហង្ស​មាស​បានតែ​និយាយ​»

ម៉ៅ ហា​ជី និយាយថា «​ហង្ស​មាស​បានតែ​និយាយ​»

​ថ្មីៗ​នេះ លោក​បានផ្តល់​បទ​សម្ភា​ស​ដល់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ឱ្យដឹងថា រហូតមកទល់​ពេលនេះ នៅ​មិនទាន់​ឃើញ​ហង្ស​មាស​ប្តឹង ឬ ក៏​ហៅ​លោក​ឡើង​តុលាការ​ដើម្បី​ដោះស្រាយ​នៅឡើយ ហើយ​អ្វីដែល​​ហង្ស​មាស​និយាយថា​នឹង​ប្តឹងផ្តល់​លោក​នោះ​គឺ​ដូចជា​បានតែ​និយាយ​។ តែ​លោក​បាន​បញ្ជាក់ថា លោក​មិន​ភ័យ ព្រួយ​ពី​បញ្ហា​នេះឡើយ ព្រោះ​លោក​មិនបាន​ធ្វើ​ខុស​។​

ម៉ៅ ហា​ជី និយាយថា «​ហង្ស​មាស​បានតែ​និយាយ​»

ម៉ៅ ហា​ជី និយាយថា «​ហង្ស​មាស​បានតែ​និយាយ​»

​កន្លងមក​ក៏​ធ្លាប់​លេចឮ​ព័ត៌មាន​យ៉ាង​ជាក់លាក់​ថា​លោក​បាន​ចុះ​កុងត្រា​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​ពេញ​សិទ្ធ តែ​ព័ត៌មាន​នោះ​មិន​ត្រូវបាន​លោក​ទទួលស្គាល់​នោះឡើយ​។ ហើយ​ចំពោះ​ការដាក់​ចិត្ត​ដាក់​កាយ​ចូលក្នុង​​ផលិត​កម្មនេះ លោក​មិនបាន​រំពឹង​ទៅលើ​ហង្ស​មាស ហើយក៏​មិន​ចង់​ចូល​ហង្ស​មាស​ដែរ គឺ​លោក​ចង់​ធ្វើជា​តារា ចម្រៀង​ឯករាជ្យ តែបើ​មាន​ផលិតកម្ម​ណាមួយ​ដែល​សមស្រប​នឹង​ចិត្ត​លោក ហើយ​លោក​គិតថា​អាច​ស្ទួយ​លោក ទៅ​ថ្ងៃមុខ​បាន​នោះ នោះ​លោក​នឹងមិន​បង្អែបង្អង់​ឡើយ​។ លោក​ក៏​សង្ឃឹម​ផងដែរ​ថា ទស្សនិកជន​នៅតែ​បន្ត​គាំទ្រ​រូបលោក ជាពិសេស​នៅពេលដែល​លោក​ចេញ​បទ​ថ្មី​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ណាមួយ​នោះ ៕ ភូមិន្ទ​

ម៉ៅ ហា​ជី និយាយថា «​ហង្ស​មាស​បានតែ​និយាយ​»

ម៉ៅ ហា​ជី និយាយថា «​ហង្ស​មាស​បានតែ​និយាយ​»

ម៉ៅ ហា​ជី និយាយថា «​ហង្ស​មាស​បានតែ​និយាយ​»