ម៉ា​ស៊ីន​ព្រី​ន​ពណ៌ 3D តូច​ដំបូង ​ប្រើ​ក្រដាស​ដូច​ម៉ា​ស៊ីន​ព្រី​ន​ទូទៅ​

Doliprane TVC

​ម៉ា​ស៊ី​ន​ព្រី​ន​ធើ 3D បច្ចុប្បន្ននេះ​មាន​ច្រើន​ប្រភេទ​ហើយ​មាន​ទំហំ​ធំ​ ។ តែដោយសារ​បច្ចេកវិទ្យា​មានការ​ប្រែប្រួល និង​សម្រប​តាម​តម្រូវការ​ប្រើប្រាស់​នោះ ក្រុមហ៊ុន Mcor Arke បាន​ផលិត​នូវ​ម៉ា​ស៊ី​ន​ព្រី​ន 3D មួយ​ប្រភេទ​ដែលមាន​ទំហំ​តូច​ល្មម អាច​ប្រើប្រាស់​ក្នុង​ការិយាល័យ​និង​ដាក់​លើ​តុ​ធ្វើការ​បាន​។

ម៉ា​ស៊ីន​ព្រី​ន​ពណ៌ 3D តូច​ដំបូង ​ប្រើ​ក្រដាស​ដូច​ម៉ា​ស៊ីន​ព្រី​ន​ទូទៅ​

​ម៉ា​សីុ​នេះ​ប្រើ​នូវ​ក្រដាស​ទាំងស្រុង សម្រាប់​ជា​សារធាតុ​ព្រី​ន ដោយ​មិន​ប្រើ​នូវ​សារធាតុ​ជ័រ ដែលមាន​ជាតិពុល​ច្រើន ធ្វើអោយប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​នោះទេ​។​ ​ម៉ា​ស៊ី​នេះ​ក៏​ទទួលបាន​នូវ​កម្រិតស្តង់ដា​ពី International Color Consortium ទៅលើ​កម្រិត​ពណ៌ របស់​វា ថា​អាច​ព្រី​ន​បាន​នូវ​ឧក​បក​រណ៍ 3D បាន​ច្រើន និង​មាន​ពណ៌​ដិត​ច្បាស់​បានល្អ​។​

ម៉ា​ស៊ីន​ព្រី​ន​ពណ៌ 3D តូច​ដំបូង ​ប្រើ​ក្រដាស​ដូច​ម៉ា​ស៊ីន​ព្រី​ន​ទូទៅ​

​ម៉ា​ស៊ីន​នេះ​អាច​ព្រី​ន​បាន​ក្នុង​កម្រិត​ដង់​ស៊ីតេ​ពណ៌ 4800 x 4800 DPI និង​អាច​ព្រី​ន​បាន​ក្នុង​ទំហំ 240 x 205x 125 សង់ទីម៉ែត្រ​។ វា​អាច​ប្រើ​បានជា​មួយ​កំ​ព្យូ​ទ័​រទាំង​ប្រព័ន្ធ​ដំណើរការ Mac និង Windows​។ ហើយ​ក៏មាន​កម្មវិធី​សម្រាប់​ប្រើ​ក្នុង​ទូរស័ព្ទដៃ​ទាំង​ប្រ​ព័​ន្ត​ប្រតិបត្តិការ iOS និង អេ​ន​ឌ្រ័​យ ធ្វើការ​ព្រី​ន​តាម​តំណ​ភ្ជាប់ Wifi ប៊្លូធូ​ស និង ខ្សែ USB ។

ម៉ា​ស៊ីន​ព្រី​ន​ពណ៌ 3D តូច​ដំបូង ​ប្រើ​ក្រដាស​ដូច​ម៉ា​ស៊ីន​ព្រី​ន​ទូទៅ​

ម៉ា​ស៊ី​ន​នេះ​មាន​ទំហំ 880 x 593 x 633 មី​លី​ម៉ែត្រ គឺ​ធំ​ជាង​ម៉ា​ស៊ី​ន​ព្រី​ន​ធើ​ទូទៅ​បន្តិច​។ តម្លៃ​ប្រកា​សលក់ ក្នុងពេល​ចាប់ផ្តើម​គឺ ៥៩៩៥​ដុល្លា​អា​មេ​រិច ដែល​គ្រោង​ដាក់លក់​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦​។ សុផល​

ម៉ា​ស៊ីន​ព្រី​ន​ពណ៌ 3D តូច​ដំបូង ​ប្រើ​ក្រដាស​ដូច​ម៉ា​ស៊ីន​ព្រី​ន​ទូទៅ​