​​ប្រទេស​​៥ក្នុង​លោកដែលប្រជាជន​​មិនទាន់មាន​អ៊ីនធឺណិត​ប្រើ​​ទូលំទូលាយ


​​ប្រទេស​​៥ក្នុង​លោកដែលប្រជាជន​​មិនទាន់មាន​អ៊ីនធឺណិត​ប្រើ​​ទូលំទូលាយ

​របាយការណ៍​​​របស់​ធនាគារ​ពិភព​លោក World Bank ​​ថ្មី​ៗ​នេះ បាន​រក​ឃើញ​ថា​ប្រទេស​​ចំនួន​​៥​លើ​គេ​​​ដែល​ប្រជាជន​​ជាច្រើនគ្មាន​អ៊ីនធឺណិត​ប្រើ​បាន​ច្រើន និង​ទូលំទូលាយដូច​ប្រទេស​ដទៃ​ គឺ​ប្រទេស​ឥណ្ឌា ​ចិន ​ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និង​បង់ក្លាដេស។

 

​​ប្រទេស​​៥ក្នុង​លោកដែលប្រជាជន​​មិនទាន់មាន​អ៊ីនធឺណិត​ប្រើ​​ទូលំទូលាយ

 

របាយការណ៍​​​នេះ​ឈ្មោះ​ Digital Dividends ​​​បាន​បញ្ជាក់​ថា​នៅ​ទូទាំង​ពិភពលោក​​ មាន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​សរុប​ចំនួន ៣,២ពាន់​លាន​​នាក់ ក្នុង​ចំណោម​​​ប្រជាជន​សរុប​លើ​ផែន​ដី ៧,៤ពាន់លាន​នាក់ ​​ដែល​មនុស្ស​​ ៥៧% ​​គ្មាន​អ៊ីនធឺណិត​ប្រើ​។

 

​​​ប្រទេស​នៅកំពូល​លើគេ​ទាំង​៥​នោះ គឺ​ឥណ្ឌា​មាន​ចំនួន ១ ០៦៣លាន​នាក់, ចិន​៧៥៥លាន​នាក់, ​ឥណ្ឌូណេស៊ី ២១៣​លាន​នាក់, ប៉ាគីស្ថាន​១៦៥លាន​នាក់ និង​បង់ក្លាដេស ១៤៨លាន​នាក់ សុទ្ធ​តែ​ជា​អ្នក​មិន​បាន​ប្រើ​អ៊ីនធឺណិត។

 

របាយ​ការណ៍​ដដែល​បន្ត​ថា ​បច្ចេកវិទ្យា​ឌីជីថល​ ​បាន​កំពុង​កើន​ឡើង ​ឱកាស​កាន់​តែ​ទូលាយ និង​សេវា​ផ្ទេរ​ទៅកាន់​មនុស្ស​​កំពុង​តែ​ពង្រឹង​បន្ថែម។ ក្នុង​នោះ​ ​ធនាគារ​ពិភពលោក​ក៏​បាន​រក​ឃើញ​ថា ​បច្ចេកវិទ្យា ​​បាន​បង្កើន​សមត្ថភាព និង​ចំណេះ​ដឹង​ដល់​​សាធារណជន​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទម្លាប់ ​និង​ម្យ៉ាង​​ទៀត​​​រដ្ឋាភិបាល​ប្រទេស​មួយ​ ​បាន​ឆ្លើយ​តប​យ៉ាង​រហ័ស ​ចំពោះ​ការ​ត្អូញត្អែរ​​របស់​ពលរដ្ឋ​ខ្លួន។

 

​​​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​កើន​ឡើង​ ៣ដង​​​ចាប់​តាំង​ពី​ឆ្នាំ ២០០៥ ដោយ​ប្រជាជន​រស់​នៅ​ក្នុង​​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​​ ៣១% ​ទើប​ទទួល​បាន​អ៊ីនធឺណិត​ប្រើ ​ក្នុង​ឆ្នាំ ២០១៤ ធៀប​នឹង​ប្រទេស​អភិវឌ្ឍ​មាន ៨០% ៕

 

 

​​ប្រទេស​​៥ក្នុង​លោកដែលប្រជាជន​​មិនទាន់មាន​អ៊ីនធឺណិត​ប្រើ​​ទូលំទូលាយ

 

 

ចុចអាន៖ មិន​ចេះ​ធ្វើ​​​​រូប​មាន​ស្បែក​គ្រើម​​ឲ្យហ្មត់​រលោង​ស្អាត​ វីដេអូ​នេះ​អាច​ជួយ​បាន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Techinasia