ពលរដ្ឋ​៨ គ្រួសារ ប៉ះពាល់​ទាំងស្រុង​ព្រែក​បារាំង ព្រម​ទទួលយក​សំណង​ពីសា​លា​រាជធានី​

ភ្នំពេញ: ប្រជាពលរដ្ឋ​៨ គ្រួសារ​ដែល​រង​ប៉ះពាល់​ទាំងស្រុង នៃ​ព្រែក​បារាំង ក្នុង​ខណ្ឌ​ច្បារអំពៅ បាន​យល់ព្រម​ទទួលយក​សំណង​សមរម្យ​ពីសា​លា​រាជធានី ដើម្បី​មានលទ្ធភាព រក​ទីលំនៅ​កន្លែង​ផ្សេង​។

​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៦ខែមករា​នេះ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​សហការី បាន​ចុះ​ពិនិត្យ ព្រែក​បារាំង និង​ជួប​ប្រជាពលរដ្ឋ ៨ គ្រួសារ​ដែល​ប៉ះពាល់​ទាំងស្រុង​។ ពួកគាត់ មាន​ភាពសប្បាយ​រីករាយ​ណាស់​ដោយ​លោក​អភិបាល បាន​ដោះស្រាយ​ថវិកា​ជូន​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព រក​ទីលំនៅ​កន្លែង​ផ្សេង​។​

​សាលា​រាជធានី បាន​កែលំអ​ព្រែក​បារាំង​នេះ ក្នុង​គោលដៅ​៖ ១)​ជា​ប្រព័ន្ធ​លូ​តែមួយគត់​ដែល​នៅសល់ នៅ​ខណ្ឌ​ច្បារអំពៅ សំរាប់​ដោះ​ទឹកភ្លៀង​និង​ទឺ​ក​សំអុយ​សំណល់​។ ២)​ជា​ផ្លូវ​ថ្មី ទំហំ​១៤​ម៉ែត្រ បេតុង​កំរាស់​២​តឹក ស្រប​ផ្លូវជាតិ​លេខ​១ ជួយ​ដោះ​ចរាចរណ៍​ដ៏​សំខាន់ សម្រាប់​សិស្ស​ទៅ​សាលារៀន ។ ៣)​ផ្លូវ​នេះ មិន​គ្រាន់​តែមាន​បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ​នោះទេ តែ​បាន​ក្លាយជា​ផ្លូវ​សង្គ្រោះ​ពេល​មាន​អគ្គិភ័យ​ទៀតផង ។ ៤)​ចំណុច​ពិសេស​ដែល​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ថ្មី​នេះ អបអរសាទរ គឺ​បានរៀបចំ​លំនៅឋាន​ឡើងវិញ និង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​៕​