ចន ឃឺរី នឹងមក បំពេញទស្សនកិច្ច នៅចិន ដើម្បីពិភាក្សា បញ្ហារបស់ DPRK

វ៉ាស៊ីនតោន៖ លោក ចន ឃឺរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នៅចុងខែនេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ថា លោក ចន ឃឺប៊ី អ្នកនាំពាក្យមួយរូប មកពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានលើកឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក ចន ឃឺរី នឹងមកកាន់ប្រទេសចិន នៅថ្ងៃទី២៧ ខែមករា ខាងមុខនេះ "ដើម្បីជួបប្រជុំ ជាមួយមេដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលចិន ក្នុងគោលបំណងពិភាក្សាគ្នា ទៅលើបញ្ហានៅក្នុងចំបងៗ ដែលកើតឡើងនៅលើពិភពលោក និងបញ្ហាទ្វេភាគី រូមទាំងបញ្ហាកើតឡើងនៅក្នុងតំបន់ ក្នុងនោះគឺរឿងកូរ៉ខាងជើងផងដែរ" ។

នៅក្នុងដំណើរ បំពេញទស្សនកិច្ចនេះដែរ ក៏មានវត្តមានលោក Tony Blinken អគ្គលេខាធិការរងរដ្ឋ ចូលរួមនៅសប្តាហ៍ ក្រោយ ផ្តោតសំខាន់លើការពិភាក្សា DPRK ដែរ ។

សូមបញ្ជាក់ថា កូរ៉េខាងជើងបានប្រកាស កាលពីសប្តាហ៍មុនថា បានទទួលជោគជ័យទាំងស្រុង លើការធ្វើតេស្តសាកល្បង គ្រាប់បែកអ៊ីដ្រូសែនហើយ ៕