បទល្មើស​នេសាទ កើតមាន​ពេញបន្ទុក​នៅ​ស្រុក​កៀនស្វាយ ​និង ​ស្រុក​លើកដែក​

Doliprane TVC

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក ខេត្តកណ្តាល​បាន​និយាយថា បច្ចុប្បន្ននេះ មាន​ទូក​របស់​ជនជាតិ​វៀតណាម​ប្រមាណ​ជា​៥​គ្រឿង បាននិងកំពុង​ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់ តាម​បណ្តោយ​ដង​ទន្លេមេគង្គ ដោយ​ពុំមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​អើពើ​បង្ក្រាប​ឡើយ​។

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​គគី​ធំ ស្រុក​កៀនស្វាយ​បាន​និយាយថា ទូក​នេសាទ​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម​ទាំងនោះ ចាប់ផ្តើម​ធ្វើការ​នេសាទ​ចេញពី​ព្រំប្រទល់​ខណ្ឌ​ច្បារអំពៅ ដល់​ស្រុក​កៀនស្វាយ និង​រហូតដល់​ស្រុក​លើកដែក ដោយ​គេ​ធ្វើ​សកម្មភាព​អូស​យាំង​កាវ ឆក់​ត្រជាក់ និង​ប្រើប្រាស់​មា​ស៊ីន​ឡាន​។

​សកម្មភាព​ខុសច្បាប់​ទាំងនេះ ធ្វើឡើង​ចាប់ពី​ម៉ោង​៦​ល្ងាច​រហូតដល់​ម៉ោង​ ៦ ​ទាបភ្លឺ​ដោយ​គេ​មិនដែល​បានឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចុះ​ប​ង្គ្រា​ប​ឡើយ​។​ប្រជា​ពល​រដ្ឋ​បាន​និយាយទៀតថា សូម្បីតែ​ពួកគាត់​រាយ​មង និង​ដា​ក់ស​ន្ទួ​ច​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ចឹ​ញ្ចិ​រ​ជីវិត ក៏ត្រូវ​ទូក​នេសាទ​របស់​វៀតណាម​ទាំងនោះ អូស​ដាច់​ខ្ទេចខ្ទី​គ្មាន​សល់​ដែរ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​បន្ទាយដែក បាន​ថ្លែង​ដែរ​ថា ក្រៅពី​ពូក​នេសាទ​ខុសច្បាប់​វៀតណាម ឥឡូវនេះ ការប្រព្រឹត្តិ​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ក៏​គេ​ឃើញ​កើតមាន​គគ្រឹកគគ្រេង​ផងដែរ ដោយ​មិនមាន​សមត្ថកិច្ច​បង្ក្រាប​ឡើយ នៅពេលនេះ​អ្នកយក​ពត៌មាន​របស់​យើង នៅ​មិនទាន់​អា​ចរក​ការបញ្ជាក់​ពី​អាជ្ញាធរ​ពាក់​ព​ន្ធ័​នៅ​ទីនោះ បានឡើយ​៕​ សុថា​ត់​

បទល្មើស​នេសាទ កើតមាន​ពេញបន្ទុក​នៅ​ស្រុក​កៀនស្វាយ ​និង ​ស្រុក​លើកដែក​