Brad Pitt ចង់បាន Selena Gomez មក​ជំនួស​

Doliprane TVC

ថ្មីៗ​ នេះ តារា​ហូលីវូដ​ដ៏​ល្បី Brad Pitt កំពុង​សញ្ជឹងគិត​បង្កើត​វគ្គ​ថ្មី​នៃ​រឿង Ocean’s Eleven ហើយក៏​កំពុងតែ​គិតគូរ​ជ្រើសរើស​រក​តួអង្គ​ផងដែរ ។ ​យោងតាម​ប្រភព​សារព័ត៌​មានបាន​ឲ្យ​ដឹងថា តារាចម្រៀង​រូប​ស្រស់ Selena Gomez បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​មួយរូប​ស្ថិតក្នុង​ចិត្ត​លោក Brad Pitt ហើយ​លោក​ក៏​កំពុង​ព្យាយាម​ទាក់ទាញ​នាង​ឲ្យ​ចូលរួម សម្តែង​ក្នុង​ភាពយន្ត​ហូលីវូដ​នេះដែរ ដើម្បី​អាច​ឲ្យ​នាង​បញ្ចេញ​នូវ​ទេពកោសល្យ​សម្តែង ជាពិសេស​គឺ​ជួយ​ជម្រុញ​កេ​រ្ត៍​ឈ្មោះ​នាង​បន្ថែម ទៀត ។

Brad Pitt ចង់បាន Selena Gomez មក​ជំនួស​

លោក​ថែមទាំង​បានគិត​ទៀតថា នាង Selena នៅមាន​ចំណុច​ល្អៗ​ជាច្រើន​ដែល​មិនទាន់​បានបង្ហាញ ហើយ​នាង​នឹង​ក្លាយជា​តួអង្គ​ដ៏​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​រឿងនេះ ថ្វីបើ​នាង​មិន​ធ្លាប់​សម្តែង​កុន​ហូលីវូដ​ក៏ដោយ ។​

Brad Pitt ចង់បាន Selena Gomez មក​ជំនួស​

​គួរ​បញ្ជាក់ដែរថា រឿង Ocean’s Eleven ធ្លាប់បាន​ចាក់​បញ្ចាំង​កាលពី​ឆ្នាំ ២០០១ ដែល​ពេលនោះ​លោក Brad Pitt ក៏​ជា​តួអង្គ​មួយរូប​ក្នុង​រឿង​នោះដែរ តែ​ពេលនេះ​លោក​ចង់​ឲ្យ​រឿង Ocean’s Eleven ថ្មី​នេះ​មានការ​ផ្លាស់ប្តូរ​ភេទ​ខ្លះ ដោយ​លោក​ចង់​ឲ្យ Selena ដើរតួ​ជំនួស​តួអង្គ​លោក​វិញ​ម្តង ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ហូលីវូដ ឡៃ​យ៍​)

Brad Pitt ចង់បាន Selena Gomez មក​ជំនួស​

Brad Pitt ចង់បាន Selena Gomez មក​ជំនួស​

Brad Pitt ចង់បាន Selena Gomez មក​ជំនួស​