សម្ដេចតេជោ អំពាវនាវឲ្យបង ប្អូនជនរួមជាតិ ចូលរួមថែរក្សា ប្រាង្គប្រាសាទខ្មែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ បានអំពាវនាវឲ្យ បងប្អូនជនរួមជាតិ ចូលរួមថែរក្សាប្រាង្គប្រាសាទខ្មែរ ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីសម្រាប់កូនខ្មែរ គ្រប់ជំនាន់។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ សម្ដេច បានសរសេរថា ប្រាង្គប្រាសាទខ្មែរ ជាកេរមរតកដូនតា ដ៍មានតម្លៃមិនអាច កាត់ថ្លៃបាន ដែលបានបង្ហាញពិភពលោក ឲ្យបានស្គាល់កម្ពុជា។ប្រាសាទកម្ពុជា កំពុងទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដែលបាននឹងកំពុងផ្តល់នូវមុខរបរ ការងារដល់ពលរដ្ឋខ្មែរ៕

សូមទស្សនាវីដេអូ ដូចខាងក្រោម៖

 

Video : ទស្សនាប្រាសាទកម្ពុជា

កម្ពុជាសូមស្វាគមន៍ !Welcome to Cambodia! ប្រាង្គប្រាសាទខ្មែរជាកេរមរតកដូនតាដ៍មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានបង្ហាញពិភពលោកអោយបានស្គាល់កម្ពុជា។ ប្រាសាទកម្ពុជា កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដែលបាននឹងកំពុងផ្តល់នូវមុខរបរ ការងារដល់ពលរដ្ឋខ្មែរ។ សូមបងប្អូនជនរួមជាតិចូលរួមថែរក្សាប្រាង្គប្រាសាទខ្មែរអោយនៅគង់វង្សយូរអង្វែងដើម្បីសម្រាប់កូនខ្មែរគ្រប់ជំនាន់៕

Posted by Samdech Hun Sen, Cambodian Prime Minister on Saturday, January 16, 2016

សម្ដេចតេជោ អំពាវនាវឲ្យបង ប្អូនជនរួមជាតិ ចូលរួមថែរក្សា ប្រាង្គប្រាសាទខ្មែរ