រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ ចុះជួយ​អន្តរាគមន៍ ​សង្គ្រោះ​ដំណាំ​ស្រូវ​ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៥ នេះ បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបន្ទាយមានជ័យ ចុះពិនិត្យការងារ បង្កបង្កើនផល និងការងារអន្តរាគមន៍ សង្គ្រោះដំណាំស្រូវ របស់បងប្អូន ប្រជាកសិករ នៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកស្រីរដ្ឋេលខាធិការ បានថ្លែងឱ្យដឹងនៅក្នុងពេល ចុះពិនិត្យការងារថា ដំណាំស្រូវរដូវវស្សានៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាកសិករ ប្រមូលផលរួចរាល់ ជាស្ថាពរហើយ ដោយសម្រេចបាន ១០០ ភាគរយ នៃផ្ទៃដីផលិតបានចំនួន ២៤៦.០២១ ហិកតា ។ លោកស្រីបន្តថា នាពេលកន្លងមក ដោយសារស្ថានភាព អាកាសធាតុមិនអំណោយផល បានធ្វើឱ្យផ្ទៃដីដំណាំស្រូវវស្សាប្រមាណ ៤៥.០០០ ហិកតា នៅក្នុងខេត្តមួយនេះ ទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ។ ប៉ុន្តែផ្ទៃដីប៉ះពាល់ទាំងនេះ ត្រូវបានសង្គ្រោះទាំងស្រុង តាមរយៈការបង្វែរទឹកមកជួយពីខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង ការប្រើប្រាស់ម៉ាស៊ីនបូមទឹក ចល័តខ្នាតមធ្យមជាច្រើនគ្រឿង រួមជាមួយនឹង របបទឹកភ្លៀងធ្លាក់ ជាបន្តបន្តាប់នៅចុងរដូវវស្សា ។

លោកស្រីរដ្ឋលេខាធិការ បានបន្តទៀតថា ចំណែកការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងវិញ មកដល់ពេលនេះ ប្រជាកសិករ ដាំដុះបានចំនួន ២៣.៦១០ ហិកតា ស្មើនឹងប្រមាណ ១៩៦ ភាគរយ នៃផែនការដែលបានដាក់ចុះ ។ ទន្ទឹមនឹងការដាំដុះបានលើសផែនការកំណត់រហូតទៅដល់ជាង ១០.០០០ ហិកតា នេះ តំបន់មួយចំនួន ក៏បាន និងកំពុងប្រឈមនឹងកង្វះខាតទឹក ទាំងទឹកសម្រាប់ផ្គត់ផ្គង់ស្រូវប្រាំង និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ពិសេសក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ដែលទាមទារឱ្យ យើងបន្តបង្វែរទឹកពីស្រុកបវេល ក្នុងខេត្តបាត់ដំបង និងពីស្ទឹងសិរីសោភ័ណ មកផ្គត់ផ្គង់បន្ថែម ។

តាមរយៈការបង្វែរទឹកពីប្រភពផ្សេងៗ និងការប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ មកដល់ពេលនេះ គឺយើងអាចធានាបាននូវ ការងារបង្កបង្កើនផលដំណាំ ស្រូវរដូវប្រាំងរបស់បងប្អូន ប្រជាកសិកររហូតដល់ ចប់ចុងចប់ដើម និងទឹកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃបានមួយកម្រិតធំ ៕

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ ចុះជួយ​អន្តរាគមន៍ ​សង្គ្រោះ​ដំណាំ​ស្រូវ​ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ ចុះជួយ​អន្តរាគមន៍ ​សង្គ្រោះ​ដំណាំ​ស្រូវ​ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ ចុះជួយ​អន្តរាគមន៍ ​សង្គ្រោះ​ដំណាំ​ស្រូវ​ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ ចុះជួយ​អន្តរាគមន៍ ​សង្គ្រោះ​ដំណាំ​ស្រូវ​ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ ចុះជួយ​អន្តរាគមន៍ ​សង្គ្រោះ​ដំណាំ​ស្រូវ​ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ ចុះជួយ​អន្តរាគមន៍ ​សង្គ្រោះ​ដំណាំ​ស្រូវ​ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ ចុះជួយ​អន្តរាគមន៍ ​សង្គ្រោះ​ដំណាំ​ស្រូវ​ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

  • រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ ចុះជួយ​អន្តរាគមន៍ ​សង្គ្រោះ​ដំណាំ​ស្រូវ​ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/16  Category:ក្នុងស្រុក