បើកម៉ូតូវ៉ា ជ្រុលចង្គូតទៅបុក រថយន្ត ស្លាប់ ២នាក់

កណ្តាល៖ មនុស្សពីរនាក់ បានស្លាប់ភ្លាមៗនៅនឹកន្លែង បន្ទាប់ពី ជិះម៉ូតូវ៉ា រថយន្ត រួចជ្រុលទៅបុក រថយន្ត ១គ្រឿងទៀតដែលនៅខាងមុខ នៅម៉ោង១៣៖១៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ចន្លោះ គីឡូម៉ែត្រលេខលេខ៤១-៤២ ក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោកព្រុំ សំណាង អធិការរងស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះបានបើកម៉ូតូ ម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Q-6645 ចេញពីអ្នកលឿង ទិសដៅទៅភ្នំពេញ លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ៤១ និងលេខ៤២ បានវ៉ារថយន្ត១គ្រឿងនៅពីមុខ ធ្វើដំណើរស្របគ្នា ហើយបានជ្រុលចង្គូតទៅបុកនិងរថយន្ត ១គ្រឿងទៀត ដែលធ្វើដំណើរនបញ្ចាស់ទិសគ្នា ចំពេញទំហឹងបណ្តាល ស្លាប់២នាក់ និងអ្នកបើកបរ រថយន្ត Hiyunday ពណ៍ស ពាក់ស្លាកលេខ ព្រៃវែង 3A-0144 គេចខ្លួនបាត់ស្រម៉ោល។

លោកអធិការរង បន្តទៀតថា អ្នកបើកម៉ូតូ មានឈ្មោះ កង សុខ ភេទប្រុស អាយុប្រហែល ៤៦ឆ្នាំ (ស្លាប់) មុខរបររត់ម៉ូតូឌុប រស់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ និងអ្នករួមដំណើរជាមួយមានឈ្មោះ ឃុត សុផល ភេទស្រីអាយុ ប្រហែល ៤៤ឆ្នាំ រស់នៅភូមិបន្លឹត ឃុំមានជ័យស្រុកពាមរ៍ ខេត្តព្រៃស្លាប់។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះទៅធ្វើការវាស់វែង ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។
ដោយឡែករថយន្ត និងម៉ូតូយកទៅរក្សា ទុកនៅអធិការដ្ធាន នគរបាលស្រុកដោះស្រាយតាមនិតិនិវិធី៕

បើកម៉ូតូវ៉ា ជ្រុលចង្គូតទៅបុក រថយន្ត ស្លាប់ ២នាក់

បើកម៉ូតូវ៉ា ជ្រុលចង្គូតទៅបុក រថយន្ត ស្លាប់ ២នាក់

បើកម៉ូតូវ៉ា ជ្រុលចង្គូតទៅបុក រថយន្ត ស្លាប់ ២នាក់

បើកម៉ូតូវ៉ា ជ្រុលចង្គូតទៅបុក រថយន្ត ស្លាប់ ២នាក់