យាយ យ៉យ ត្រូវមេ តុងទីន បោកលុយ អស់ជិត ១ម៉ឺន ដុល្លារយាយ យ៉យ ត្រូវមេ តុងទីន បោកលុយ អស់ជិត ១ម៉ឺន ដុល្លារ

ភ្នំពេញៈ អ្នកចម្រៀង អាយ៉ៃចាស់វស្សា អ្នកនាង នួន សារី ដែលទស្សនិកជន ភាគច្រើនស្គាល់ និងតែងតែហៅថា យាយយ៉យ កាលពីប៉ុន្មាន ថ្ងៃមុននេះ ត្រូវបានមេ តុងទីនម្នាក់ បានបោកយក លុយរបស់ គាត់ជិត១ម៉ឺនដុល្លារ រត់គេចខ្លួនបាត់ ហើយពេលនេះអ្នកស្រី និងកូនតុងទីន ដទៃទៀត កំពុងតែដាក់ពាក្យប្តឹង ទៅអាជ្ញាធរ មានសមត្ថកិច្ចឲ្យជួយ រកយុតិ្តធម៌ និងស្វែងរកមុខមេតុងទីន មកធ្វើការដោះស្រាយ ។

កាលពីថ្ងៃទី១៥ ខែមករា ម្សិលមិញនេះ គេសង្កេតឃើញមានបងប្អូន ប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ បាននាំគ្នាទៅដាក់ពាក្យប្តឹង នៅមុខសាលា សង្កាត់ចោមចៅ ដើម្បីដាក់ពាក្យប្តឹងមេតុងទីន និងស្នើរឲ្យសមត្ថកិច្ចជួយ រកយុត្តិធម៌ស្វែងរកមុខ មេតុងទីនរូបនេះ មកធ្វើការដោះស្រាយ ជាមួយកូនតុងទីន ប្រមាណ៥០០នាក់ ដោយកាលពីថ្ងៃទី១៤ ខែមករា កន្លងទៅនេះ មេតុងទីនដែលមានឈ្មោះថា ស្រីណែត ហៅម៉ែអារាជ ដែលមានអាយុជិត៥០ឆ្នាំ បានវេចលុយតុងទីន ប្រមាណជិត៧០ម៉ឺនដុល្លារ រត់គេចខ្លួនបាត់ ដែលធ្វើឲ្យកូនតុងទីន មានការជ្រួលច្របល់គ្រប់ៗគ្នា ។

បើតាមសម្តីរបស់តារាកំប្លែង និងជាអ្នកចម្រៀង អាយ៉ៃជើងចាស់ អ្នកស្រី យ៉យ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា អ្នកស្រីត្រូវបានមេតុងទីន បោកប្រាស់លុយ អស់ប្រមាណ ១ម៉ឺនដុល្លារ ដោយអ្នកស្រីបាន សន្សំលុយនេះ លេងជាមួយមេតុងទីន ប្រមាណ២ឆ្នាំមកហើយ ដោយនៅសល់តែ ៣នាក់ទៀតប៉ុណ្ណោះ តុងទីននិងចប់ ដោយអ្នកស្រីរង់ចាំ កើបលុយនោះ តែជាអកុសលអីមិនទាន់ បានកើបលុយផង ស្រាប់តែមេតុងទីនរត់បាត់ ដែលធ្វើឲ្យអ្នកស្រីសោកស្តាយ និងហួសចិត្ត ខ្លាំងមែនទែន ។

អ្នកស្រីបានប្រាប់ឲ្យដឹងទៀតថា តុងទីនដែលអ្នកស្រីលេង រួមជាមួយកូនតុងទីនផ្សេងៗទៀត សរុបជាទឹកប្រាក់ គឺមានចំនួនប្រមាណ ៧០ម៉ឺនដុល្លារ ដែលមានកូនតុងទីនទាំងអស់ ប្រមាណ៥០០នាក់ ។ បើនិយាយពីរឿងនេះ អ្នកស្រីឈឺចាប់ខ្លាំង និងសោកស្តាយខ្លាំងណាស់ ព្រោះថាលុយនេះអ្នកស្រីខំប្រឹង សន្សំលុយដែលរក បានពីសិល្បៈចេញពីញើស ឈាមរបស់គាត់ ច្រើនឆ្នាំមកហើយ តែមិននឹកស្មានថាបែរជាត្រូវ បានគេបោកប្រាស់ យកលុយទៅអស់ ទាល់តែសោះ ៕