សហរដ្ឋអាម៉េរិក ព្រួយបារម្ភ នឹងការចម្លងវីរុស Zika ពីសត្វមូស

រ៉យទ័រ៖ យោងតាម ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ថា មន្ត្រីសុខាភិបាលសហរដ្ឋអាម៉េរិក មានក្តីបារម្ពជាខ្លាំងចំពោះជំងឺឆ្លងម្យ៉ាង ដែលហៅថា វីរុស ហ្ស៊ីកា (Zika) ដែលចម្លងពីសត្វមូស ហើយបញ្ហានេះ គឺនឹងកើតឡើងចំពោះអ្នកដំណើរ មកពីបណ្តាប្រទេសចំនួន១៤ នៅតំបន់ខារីបៀន និងអាម៉េរិកឡាទីន ។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាម៉េរិក (CDC) មានក្តីបារម្ភជាខ្លាំង ដោយបញ្ជាក់ចំពោះស្ត្រីដែលមានគត៌ សូមប្រុងប្រយ័ត្នខ្ពស់ និងកុំធ្វើដំណើរទៅតំបន់នានាដែលមាន វីរុស Zika ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពទារកធ្ងន់ធ្ងរ ។

សម្រាប់ព័ត៌មាន នៃការព្រួយបារម្ភចំពោះការធ្វើដំណើរ ទៅកាន់ប្រទេសទាំងនោះ រួមមាន៖ ប្រេស៊ីល កូឡុំប៊ី អ៊ែល សាវ៉ាឌ័រ ហ្វ្រេន ហ្គីណា ហ្គាតេម៉ាឡា ហៃទី ហុងឌុយរ៉ាស់ ម៊ិកស៊ីកូ ប៉ាណាម៉ា ប៉ារ៉ាហ្គាយ ស៊ីរីណាម វេណីហ្ស៊ូអេឡា និងប៉េតូ រីកូ ជាដើម ៕