ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​

Doliprane TVC

តាម​ដែល​កន្លងមកនេះ អ្នកនាង ផ្ល​យ ឆឺ​រ​មែន (Ploy Chermarn) ដែលជា​តួឯក​ស្រី​ក្នុង​រឿង «​ស្វាមី​រក្សា​សិទ្ធិ​» (Samee Tee Tra 2014) និង រឿង «​ម៉ា​ដាម អូន​» (Madam Dun) ចេះតែមាន​ព័ត៌មាន​វាយប្រហារ​នាង​ជា​បន្តបន្ទាប់ សូម្បីតែ​រឿងក្តី​របស់​អ្នកនាង នូ​ន ស៊ី​នីថា (Noon Sinitha) ដែលជា​តារា​សម្តែង និង ជា​បងស្រី​បង្កើត​របស់​អ្នកនាង ផ្ល​យ ក៏​អូស​អ្នកនាង ផ្ល​យ ឱ្យមក​ពាក់ព័ន្ធ​ជាមួយ​ដែរ​។​

ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​

​គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង នូ​ន ស៊ី​នីថា ដែលជា​បងស្រី​របស់​តារា​ឯក​ស្រី ផ្ល​យ បាន​បង្ករឿង​ក្តី​វាយ​ធ្វើបាប​អ្នកជិតខាង រហូត​ខាង​ភាគី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចំនួន ៤ ករណី ដោយ​ក្នុងនោះ​មានដូចជា ទោស​ធ្វើបាប​រាងកាយ ទោស​ធ្វើបាប​សត្វ​ច​ញ្ចឹ​ម ទោស​បំផ្លាញ​ទ្រព្យសម្បត្តិ និង ទោស​គំរាមកំហែង​។ ទន្ទឹម​នឹងមាន​ពាក្យបណ្តឹង​ផ្ទួនៗ​ទាំង ៤ បងស្រី​អ្នកនាង ផ្ល​យ ក៏​ដាក់​ពាក្យបណ្តឹង​ត្រឡប់​ទៅវិញ​ដូចគ្នា ដោយ​ទម្លាយ​ថា ហេតុការណ៍​ដែល​បានកើត​ឡើង​គឺ​មកពី សត្វ​ឆ្កែ​របស់​ភាគី​ទាំងសងខាង​ខាំ​គ្នា ហេតុដូចនេះ​ក៏​ចូលទៅ​សួរ​ដល់ផ្ទះ​ភាគី​ចោទ​ប្តឹង​ថា មានបាន​ចាក់​ថ្នាំ​បង្ការ​ហើយ​ឬ​នៅ ប៉ុន្តែ​មុនពេល​ទៅដល់ ក៏បាន​កាន់ «​មែកឈើ​» ទៅជា​មួយ​ដើម្បី​ការពារ​កុំឱ្យ​ឆ្កែ​ខាំ តែ​ក៏​នៅតែ​ត្រូវ​ឆ្កែ​ខាំ​ដ​ដែរ ហើយ​ស្របពេលនោះ​គឺ​ភាគី​ចោទ​ប្តឹង​បានមក​ដណ្តើម «​មែកឈើ​» រហូត​ក៏​ជា​របួស​ដល់​ខ្លួនឯង​។​

ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​

​យោង​ការសាកសួរ​របស់​ប៉ូលិស ភាគី​ទាំងសងខាង​សុទ្ធតែ​អះអាង​លើក​ហេតុផល​យក​ត្រូវ​រៀងខ្លួន ដូចនេះ​ត្រូវការ​ប្រមូល​ភ័ស្តុតាង សាក្សី និង ចម្លើយ​ពី​អ្នកជិតខាង​ដែល​បានឃើញ​ហេតុការណ៍​នោះ ហើយ​រឿង​ដើមហេតុ​ដែល​មកពី​ឆ្កែ​ទាំងសងខាង​ខាំ​គ្នា ត្រូវ​មើលថា ឆ្កែ​របស់​អ្នកណា​ដែល​ប្រលែង​ឱ្យមក​នៅក្រៅ​ផ្ទះ និង​ដើរ​អុកឡុក​មកដល់​ផ្ទះ​អ្នកជិតខាង ដោយ​អះអាងថា នឹង​ផ្តល់​យុត្តិធម៌​ចំពោះ​ភាគី​ទាំងសងខាង​។​

ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​

ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​

​រីឯ​អ្នកនាង ផ្ល​យ បាន​បង្ហោះ​ពាក្យពេចន៍​តាមរយៈ Instagram របស់ខ្លួន​ថា អ្នកនាង​បាន​អាន​បទ​សម្ភាស​ចោទ​ប្តឹង​របស់​អ្នកជិតខាង​ដែល​ប្តឹង​បងស្រី​របស់​អ្នកនាង តែ​អ្នកនាង​មិន​ជឿ​ទេ​ថា បងស្រី​របស់​អ្នកនាង​បាន​ប្រព្រឹត្ត​ដូចដែល​បាន​ចោទ​ប្តឹង​។ អ្នកនាង ផ្ល​យ បាន​បន្ថែមទៀត ដឹង​មែន​ទេ​ការដែល​ដាក់ពាក្យ​បណ្តឹង​មិន​ពិត វា​ខុសច្បាប់​កម្រិតណា​? ប្តឹង​ថា​បងស្រី​របស់​អ្នកនាង​កាន់​មែកឈើ​ដើម្បី​មក​វាយ​ក្បាល និង ខ្នង ថែមទាំង​ដោះ​ស្បែកជើង​គប់​ទៀត នេះ​ពិតជា​ពូកែ​បង្កើត​រឿង​ខ្លាំងណាស់​។​

ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​

ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​

​ភ័ស្តុតាង​ច្បាស់លាស់​ដល់​ម្លឹ​ង​ហើយ​នៅ​មិន​ព្រម​សារភាព​ការពិត​ទៀត ទាំង​ដែល​បងស្រី​អ្នកនាង​ពិតជា​ត្រូវ​ឆ្កែ​ខាំ ហើយ​ពេល​ទៅ​មន្ទីរពេទ្យ ក៏​ស្រែកៗ​ខ្លាំង​ថា បងស្រី​បង្កើត​របស់​តារា​ស្រី ផ្ល​យ ឆឺ​រ​មែន មក​ធ្វើបាប​រាងកាយ និង ហៅ​អ្នកកាសែត​មក​សរសេរ​ព័ត៌មាន ដោយ​បំណង​គឺ​ចង់​អូស​ឈ្មោះ​របស់ ផ្ល​យ ឱ្យមាន​ការពាក់ព័ន្ធ​មែន​ទេ ធ្វើបែបនេះ​គឺ​ចង់បាន​អ្វី​ឱ្យ​ប្រាកដ ឬមួយ​ក៏​ចង់​ល្បីឈ្មោះ​៕ ខេ​រី​
(​ប្រភព​៖ ខោ​វ​ស៊ុ​ក​)

ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​

ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​

ផ្ល​យ ឆឺ​រ​មែន ប្រតិកម្ម​តបត ចំពោះ​ពាក្យបណ្តឹង​ទាំង ៤ ករណី​