កុំ​ច្រឡំ​ថា​នារី​ពីរ​នាក់​នេះ ជា​បងប្អូន​ភ្លោះ​ណា៎​!

Doliprane TVC

​ស្ត្រី​ពីររូប​នេះ មើលទៅ​មុខ​​ដូច​បងប្អូន​ភ្លោះ សូម្បី​ឪពុកម្តាយ មើលទៅ​មិនដឹងថា មួយណា​កូន​របស់ខ្លួន​ឡើយ ។ តាមពិត​នាង​មិនមែនជា​បងប្អូន​នឹង​គ្នា​សោះឡើយ គឺ​ម្នាក់​ជា​ជនជាតិ​អាយ​លេន​ដ៍ និង ម្នាក់ទៀត​ជា​ជនជាតិ​ស៊ុយអែដ ។​ នាង​ទាំង​ពីរបាន​ជួបគ្នា​លើកដំបូង​ដោយ​ចៃដន្យ ដោយ​នាង ឆេន​ណុន ឡូ​ណូ​ហ្គេ​ន អាយុ ២១ ឆ្នាំ រស់នៅ​តំបន់​ខោ​ន​ធី ឃែ​រី ប្រទេស​អាយ​លេន​ដ៍ បាន​ជួប​នាង សា​រ៉ា ណត​ស្ត​ម អាយុ ១៧ ឆ្នាំ ពី​ប្រទេស​ស៊ុយអែដ ។

កុំ​ច្រឡំ​ថា​នារី​ពីរ​នាក់​នេះ ជា​បងប្អូន​ភ្លោះ​ណា៎​!

ក្រោយពី​នាង ឆេន​ណុន បានប្រកាស​រក​អ្នក​ដែលមាន​មុខ​ដូច​ខ្លួន​តាម​វេ​ប​សាយ Twin Strangers ពេលនោះ​នាង សា​រ៉ា ក៏បាន​ដឹង ក៏បាន​ភ្ជាប់​ទំនាក់ទំនង ដោយ​ណាត់គ្នា​ទៅ​ទីក្រុង​ដាប់​លីន កន្លែង​អាស្រ័យ​នៅ​របស់​នាង ឆេន​ណុន ។ ពេលនោះ​ឪពុក​របស់ ឆេន​ណុន ភ្ញាក់ផ្អើល​បើកភ្នែក​ធំៗ សម្លឹង​ទៅ​នាង​ទាំងពីរ ដោយ​ចិត្ត​ច្របូកច្របល់ ហើយ​មិនដឹងថា​មួយណា​ជា​កូន​របស់ខ្លួន !! ​ឆេន​ណុន បាន​និយាយថា មុននឹង​នាង​បាន​ជួប សា​រ៉ា លើកដំបូង ខ្ញុំ​ភ្ញាក់​ព្រឺ​ត​នៅពេល​ឃើញ​មុខ​ដូចគ្នា​បេះបិទ ព្រោះ​វា​ជា​រឿង​ចម្លែក​ណាស់ ។ ចំណែក​នាង សា​រ៉ា ក៏​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដូចគ្នា​ដែរ ។ បច្ចុប្បន្ន​នាង​ទាំងពីរ​បានក្លាយ​ជា​មិត្ត​រួមចិត្ត​តែមួយ​ទៅហើយ ទោះជា​មាន​ភាសា ខុសគ្នា​ក៏ដោយ ៕ សូរ្យកាន្ត​

កុំ​ច្រឡំ​ថា​នារី​ពីរ​នាក់​នេះ ជា​បងប្អូន​ភ្លោះ​ណា៎​!

  • កុំ​ច្រឡំ​ថា​នារី​ពីរ​នាក់​នេះ ជា​បងប្អូន​ភ្លោះ​ណា៎​!已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/01/16  Category:​អន្តរជាតិ
Tags: