របកគំហើញ​ថ្មី​បង្ហាញ​ថា​ មនុស្ស​មាន​វត្តមាន​លើ​ភព​ផែនដី​កាលពី​៤៥.០០០​ឆ្នាំ​មុន​

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​បុរាណ​វិទូ​ បាន​រុករក​ឃើញ​គ្រោងឆ្អឹង​កក​ក្រោយ​ការ​រង​របួស​ ត្រូវ​បាន​សន្និដ្ឋាន​ថា​ ជា​មនុស្ស​ដែល​រស់នៅ​តំបន់​សមុទ្រ​អាក់ទិច​(Arctic)​ មាន​អាយុកាល​ប្រមាណ​១០.០០០​ឆ្នាំ​មុន​ ។​

​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​ បាន​បោះពុម្ពផ្សាយ​កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​រុករក​ឃើញ​គ្រោងឆ្អឹង​មនុស្ស​រស់នៅ​តំបន់​សមុទ្រ​អាក់ទិច​ កាលពី​១០.០០០​ឆ្នាំ​មុន​នោះ​ថា​ ពិតជា​មាន​មនុស្ស​រស់នៅ​តំបន់​សមុទ្រ​អាក់ទិច​ជា​យូរយារ​ណាស់​មក​ហើយ​ ពោល​គឺ​មនុស្ស​មាន​វត្ត​មាននៅ​លើ​ភព​ផែនដី​ចាប់តាំងពី​ប្រមាណ​៤៥.០០០​ឆ្នាំ​មុន​ ដែល​ជា​របកគំហើញ​ថ្មី​ជំនួស​នូវ​តួលេខ​ចាស់​ដែល​ថា​ វត្តមាន​មនុស្ស​រស់នៅ​លើ​ភព​ផែនដី​តាំងពី​៣៥.០០០​ឆ្នាំ​មុន​ ។​

​គួរ​រំលឹក​ដែរ​ថា​ កាលពី​ឆ្នាំ​២០១២​កន្លង​ទៅ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និង​បុរាណ​វិទូ​រុ​ស្ស៊ី​ ដឹកនាំ​ដោយ​លោក​ Alexei​ Tikhonov​ និង​សហការី​ បាន​រុករក​ជីក​កកាយ​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​មនុស្ស​ប្រុស​នៅ​ឆ្នេរ​ភាគ​ខាងកើត​ នៃ​ឆកសមុទ្រ​ Yenisei​ ភាគ​កណ្តាល​ស៊ី​ប៊េ​រី​ នៃ​សមុទ្រ​អាក់ទិច​ ៕​

របកគំហើញ​ថ្មី​បង្ហាញ​ថា​ មនុស្ស​មាន​វត្តមាន​លើ​ភព​ផែនដី​កាលពី​៤៥.០០០​ឆ្នាំ​មុន​ របកគំហើញ​ថ្មី​បង្ហាញ​ថា​ មនុស្ស​មាន​វត្តមាន​លើ​ភព​ផែនដី​កាលពី​៤៥.០០០​ឆ្នាំ​មុន​

Related