ហ៊ុន ម៉ាណែត៖ ប្រទេសមួយ រីកចម្រើនទៅបាន អាស្រ័យលើ ធនធានមនុស្ស នៃប្រទេសជាតិនោះ

កំពង់ចាម៖ ក្នុងសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥ និងលើកទិសដៅ អនុវត្ត ឆ្នាំ២០១៦ របស់សហភាព សហព័ន្ធកម្ពុជា លោក ហ៊ុន ម៉ាណែត សមាជិក អចិន្ត្រៃគណៈកម្មាធិការកណ្តាល សហភាព សហព័ន្ធកម្ពុជា ទទួលបន្ទុក ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ប្រទេសមួយ រីកចម្រើនទៅបាន អាស្រ័យលើ ធនធានមនុស្ស នៃប្រទេសជាតិនោះ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តួយ៉ាង សហភាព សហព័ន្ធកម្ពុជា បានជម្រុញ សកម្មភាពយុវជន ក្នុងការជួយសង្គម ជួយអភិរក្ស ថែរក្សាវប្បធម៌ជាតិ ដែលជាជោគជ័យ របស់យើងទាំងអស់គ្នា។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ភាពសុខស្រួល ឱកាស ការអភិវឌ្ឍ និងអ្វីៗដែល យុវជនជំនាន់នេះ មានគឺជាមោទនភាពណាស់ បើប្រៀបធៀប នឹងអតីតកាល ដូច្នេះយើងត្រូវថែរក្សា ឲ្យបាននូវសមិទ្ធិផល ដែលយុវជនជំនាន់មុន បានបន្សល់ទុក ឲ្យជាពិសេស ថែរក្សាតម្លៃសន្តិភាពសង្គម៕