ទឹកឃ្មុំ​បិត​នឹង​ដើមទ្រូង​អាច​ជួយ​ព្យាបាល​អា​ការៈក្អក និង​បញ្ចេញ​ស្លេស្ម​ចេញពី​សួត​

ទឹកឃ្មុំ​បិត​នឹង​ដើមទ្រូង​អាច​ជួយ​ព្យាបាល​អា​ការៈក្អក និង​បញ្ចេញ​ស្លេស្ម​ចេញពី​សួត​

​ការប្រើ​ទឹកឃ្មុំ​មក​បិត​ផ្ទប់​នឹង​ដើមទ្រូង គឺជា​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ ដែល​អាច​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​ក្នុង​ការព្យាបាល​ជំងឺ​ផ្តាសាយ​, គ្រុ​នក្តៅ និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត​។​

​វា​មាន​កត្តា​ជីវសាស្ត្រ​យ៉ាងសកម្ម  ហើយ​ការប្រើ​ទឹកឃ្មុំ​មក​បិត​ផ្ទប់​នឹង​ដើមទ្រូង​ដូចនេះ គឺ​មាន​ឥទ្ធិពល​ពិសេស​ក្នុង​ការជួយ​បំបាត់​ស្លេស្ម ដែល​តែង​កើតមាន   ពេល​អ្នក​ក្អក​ខ្លាំង​។​

ការបង្កើត​បន្ទះ​បង់​ស្អិត​ផ្សំ​ពី​ទឹកឃ្មុំ​មក​បិត​លើ​ទ្រូង​នេះ គឺ​ពិតជា​ផ្តល់​ផល​ល្អ​ចំពោះ​អ្នក ព្រោះ​វា​អាច​ជួយ​បំបាត់​អា​ការៈក្អក អោយ​បាត់​ត្រឹម​តែ​រយៈពេល​មួយ​យប់​ប៉ុណ្ណោះ ។ ហើយ​កាន់តែ​វិសេស​នោះ គឺ​វិធី​នេះ​អាច​អនុវត្តបាន​ទាំង​ចំពោះ​កុមារ និង​មនុស្ស​ចាស់​។​

វិធី​បង្កើត​បន្ទះ​បង់​ស្អិត​ផ្សំ​ពី​ទឹកឃ្មុំ និង​វត្ថុ​ដែល​ត្រូវការ​៖
•​    ​ទឹកឃ្មុំ​
•​    ​ប្រេង​បន្លែ​
•​    ​ម្ស៉ៅ​ឆា​
•​    ​កំ​ប្រេស​
•​    ​បង់​រុំ ឬ​បង់​ស្អិត​

ការរៀបចំ​៖ ជាដំបូង អ្នក​ត្រូវ​បង្កើត​ល្បាយ​មួយ ដោយ​លាយ​ទឹកឃ្មុំ​បន្តិច​ជាមួយនឹង​ម្ស៉ៅ​ឆា ដើម្បី​កុំអោយ​វា​ស្អិត​ជាប់​ដៃ​របស់​អ្នក​។ ទុក​វា​មួយ​ឡែក​ដើម្បី​ដាក​លើ​ដុំ​កំប្រេស​។ បន្ទាប់មក ដាក់​ប្រេង​បន្លែ​បន្តិច​ទៅ​លើ​វា ហើយ​បន្ថែម​ម្ស៉ៅ​ឆា​បន្តិច ជាថ្មី​ម្តងទៀត​។ ។ ពេលនេះ ល្បាយ​នេះ​រួចរាល់ ហើយ​អាច​ដាក់​វា នៅលើ​ស្បៃ ឬ​កំប្រេស​បានហើយ ។ យក​វា​មក​បិត​នៅលើ​ទ្រូង ឬ​ខ្នង​របស់​អ្នក ដោយ​ប្រើ​បង់​រុំ ឬ​បង់​ស្អិត ហើយ​ពាក់អាវ​អោយ​ជិត​។​

ប៉ុន្តែ​ទន្ទឹម​នឹង​នេះ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ផងដែរ ដោយ​មិន​ត្រូវ​ដាក់​វា​នៅ​តំបន់​បេះដូង​នោះ​ទេ ដូច្នេះ អ្នក​ត្រូវ​ដាក់​បង់​ស្អិត​ទឹកឃ្មុំ​នេះ នៅ​ពីក្រោម​ទីតាំង​បេះដូង​បន្តិច​។​

ពេលវេលា​ដែល​សាក​សម​នឹង ធ្វើ​ការបិត​បង់​ស្អិត​ទឹកឃ្មុំ​នេះ អោយ​កូន​របស់​អ្នក គឺ​មុនពេល​ចូល​គេង​យប់ ដោយ​ត្រូវ​ដាក់​អោយ​បាន​ពី ២​ទៅ​៣​ម៉ោង​។ តែ​សម្រាប់​មនុស្សពេញវ័យ អាច​ដាក់​វា​បាន​ពេញ​មួយ​យប់ ហើយ​នោះ​វា​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​

ការព្យាបាល​ដោយ​ការបិត​បង់​ស្អិត​ទឹកឃ្មុំ​នេះ គឺ​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ ដោយសារ​តែ​វា​មាន​សមាសធាតុ​ផ្សំ ដែល​មាន​ឥទ្ធិពល​ក្នុង​ការប្រឆាំង​នឹង​ការ​រលាក​។ អ្នកនឹង​សម្គាល់​ឃើញ​ប្រសិទ្ធភាព​របស់​វា​ភ្លាមៗ​នោះ តាំង​ពី​ការព្យាបាល​លើកដំបូង​។​តែ​ដើម្បី​អោយ​កាន់តែ​មាន​សុពលភាព របស់​វា​បាន​កាន់តែច្បាស់ នោះ​អ្នក​ត្រូវ​អនុវត្ត​វា​អោយបាន​ជា​ច្រើន​ថ្ងៃ ជាប់ៗ​គ្នា​។ អ្នក​ក៏​អាច​អនុវត្ត​ក្បួន​នេះ ចំពោះ​ទារក​ដែល​មាន​អាយុ​លើសពី​៦​ខែ​ផង​ដែរ តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​គ្មាន​ជំងឺ​សើរ​ស្បែក ឬ​មាន​របួស​អ្វី​នៅ​លើ​ស្បែក​នោះ​ឡើយ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។