​វិធី​ពន្យា​កំណើត​ថ្មី​សម្រាប់​បុរស​៖ គ្រាន់តែ​ចុច​មួយ មិន​បាច់​មាន​កូន​!

​វិធី​ពន្យា​កំណើត​ថ្មី​សម្រាប់​បុរស​៖ គ្រាន់តែ​ចុច​មួយ មិន​បាច់​មាន​កូន​!

​កាលពី​២០​ឆ្នាំមុន នៅពេលដែល ជាងឈើ​ជនជាតិ​អាលឺម៉ង់​ម្នាក់​ឈ្មោះ Clemens Bimek បាន​មើល​ភាពយន្ត​ឯកសារ ទាក់ទង​នឹង​វិធី​ពន្យា​កំណើត គាត់​ក៏​បាន​នឹកឃើញ​នូវ​វិធី​នៃ​ការពន្យា​កំណើត​ជា​បណ្តោះអាសន្ន​មួយ​ចំពោះ​បុរស​។  ក្នុង​ឆ្នាំ ២០០០ លោក Bimek បាន​សាកល្បង​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​មួយ ដែល​វា​អាច​ជួយ​អោយ​បុរស គ្រប់គ្រង​នូវ​ការហូរ​ចេញ​នៃ​ទឹកកាម​របស់​ពួកគេ​បាន ។ ឧបករណ៍​ថ្មី​ប្លែក​នេះ ត្រូវ​បាន​ហៅ​ថា “Bimek SLV ” ដែល​វា​ត្រូវ​បាន​ដាក់ តាម​ឈ្មោះ​របស់​អ្នក​ដែល​បាន​បង្កើត​វា​ឡើង​។ គេ​ជឿ​ថា​ឧបករណ៍​តូច​នេះ ពិតជា​អាច​ផ្លាស់ប្តូរ​អនាគត​នៃ​ការវះកាត់​ចង​បំពង់​បង្ហូរ​មេ​ជីវិត​ឈ្មោល​បាន ។​

​កុងតាក់​កាច់​បិទ​បើក​ដ៏​តូច​នេះ នឹង​ត្រូវ​បាន​វះកាត់​ដាក់ចូល​ទៅក្នុង​រាងកាយ ដោយ​ភ្ជាប់​ទៅ​នឹង​បំពង់ deferens ឬ​បំពង់​បង្ហូរ​ទឹកកាម នៅពេល​ដែល​វា​ត្រូវ​បាញ់​បញ្ចេញ​មក​ក្រៅ​។ កុងតាក់​នេះ នឹង​ត្រូវ​បាន​ចុច​បិត និង​បើក​ទៅលើ​សាច់​ខាង​ក្រៅ​របស់​បុរស ដែល​មាន​ទីតាំង​ស្ថិតនៅក្រោម ស្បែក​នៃ​ចង់​ពងស្វាស​។ នៅពេល​ដែល​កុងតាក់​នេះ​ឧបករណ៍​នេះ ត្រូវ​បាន​បិទ vavle  ដោយ​បិទ​វា និង​បង្អាក់​មិន​អោយ​មេ​ជីវិត​ឈ្មោល ទៅ​ជួប​នឹង​ទឹកកាម ដែល​នេះ​ជាហេតុ​ធ្វើអោយ​មនុស្ស​ប្រុស​មិន​អាច​មាន​កូន​បាន​។​

វិធី​បង្ក​កំណើត​ថ្មី​នេះ ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការចង​បំពង់​បង្ហូរ​មេ​ជីវិត​ឈ្មោល​ដែរ ។ ជាធម្មតា មេ​ជីវិត​ឈ្មោល​ត្រូវបាន​ផលិត​នៅក្នុង ពងស្វាស​ហើយ​ត្រូវ​ឆ្លងកាត់​បំពង់ deferences ។ នៅពេល​ដែល​វា​បាន​ឆ្លងកាត់​បំពង់​នេះ  វា​នឹង​ត្រូវ​លាយ​បញ្ចូល​ជាមួយនឹង​ទឹកកាម ដើម្បី​បង្កើតបានជា​ទឹកកាម​ដែល​អាច​បង្ក​កំណើត​បាន​។ មនុស្ស​ប្រុស​អាច​បឈ្ឈប់​នៅ​ភាព​មាន​កូន​បាន ដោយ​ការវះកាត់​បិទ​នូវ​បំពង់​បង្ហូរ​នេះ​។ យោង​តាម​ហេតុផល​វេជ្ជសាស្ត្រ ប្រសិនបើ​បុរស​បញ្ចេញ​ទឹកកាម ដែល​គ្មាន​ផ្ទុក​មេ​ជីវិត​ឈ្មោល នោះ​គាត់​មិន​អាច​ធ្វើអោយ​ស្ត្រី​មាន​ផ្ទៃពោះ​បានឡើយ​។  ជាធម្មតា​ការវះកាត់​ចង​បំពង់​បង្ហូរ​មេ​ជីវិត​ឈ្មោះ គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ តែ​អ្វី​ដែល​គួរអោយ​បារម្ភ​នោះ​គឺ បុរស​នឹង​ត្រូវអ​សម្ថភាព​ក្នុង​ការបង្ក​កំណើត​នេះ ជា​រៀងរហូត​។ ដូច្នេះ ការ​ចុច​កុងតាក់​បញ្ជា​លើ ការបញ្ចេញ​ទឹកកាម​នេះ គឺជា​ជម្រើស​ថ្មី​សម្រាប់​អោយ​អ្នក​ជ្រើសរើស ពេលណា​ដែល​អ្នក​ចង់ ឬ​មិន​ចង់​ក្នុង​ការបង្ក​កំណើត ហើយ​វា​ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ទៅនឹង វិធី​ពន្យា​កំណើត​របស់​មនុស្ស​ស្រី​ផងដែរ​។​

វិធានការ​បង្ការ​ដោយ​ប្រើ​ឧបករណ៍​កុងតាក់​បិទ​បើក​នេះ អាច​នឹង​វះ​ដាក់ចូល​ទៅក្នុង​រាងកាយ ហើយ​អាច​មាន​ដំណើរការ​ជិត​៣​ខែ​មុន​ពេល ដែល​វា​អាច​នឹង​មាន​បញ្ហា​ស្ទះ ឬ​ជាប់​គាំង​។ ប្រសិនបើ​មិន​មាន​ផល​លំបាក​អ្វី​កើត​នោះទេ ឧបករណ៍​នេះ​នឹង​អាច​ដាក់​នៅក្នុង​ខ្លួន​បុរស និង​ប្រើ​បាន​អស់​មួយជីវិត​។​

ឧបករណ៍​នេះ​ត្រូវាបាន​ដាក់​សាកល្បង តែ​លើ​មនុស្ស​ម្នាក់​គត់ ហើយ​ម្នាក់​នោះ​គឺជា​រូបលោក​ផ្ទាល់ Bimek ។ នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០០៩ គាត់​បាន​ចាប់ផ្តើម​សាកល្បង​ធ្វើ​តេស្ត​ទៅលើ ផលិតផល​ដំបូង​នេះ ដោយ​លោក​បាន​ដាក់បញ្ចូល​នូវ សន្ទះ ពីរ​ផ្សេង​គ្នា​។ ឆ្លងកាត់​រយៈពេល ៦​ឆ្នាំកន្លងមក លោក​បាន​បន្ត​ព្យាយាម​កែតម្រូវ និង​ធ្វើអោយ​ឧបករណ៍​ថ្មី​នេះ​កាន់តែ​មាន​ភាពល្អ ប្រសើរ​ជាង​មុន​។ នៅពេលដែល សន្ទះ​បិទ​បើក​មិន​ត្រូវបាន​ប្រើប្រាស់ នោះ​វា​មិន​មាន​ផលប៉ះពាល់​អ្វី​ទៅ​លើ​មេ​ជីវិត​ឈ្មោល​របស់​លោក​ឡើយ​។​

នៅក្នុង​ឆ្នាំ ២០១៦​នេះ ក្រុមហ៊ុន​បាន​កំពុង​ជ្រើស​រើស​រក​បុរស ចំនួន​២៥​នាក់ ដើម្បី​សាកល្បង មើល​ពី​ប្រសិទ្ធភាព នៃ​ផលិតផល​ដំបូង​នេះ ដើម្បី​អោយ​ប្រាកដ​ថា​វា​មាន​ប្រសិទ្ធភាព និង​អាច​ដាក់​លក់​ជា​ផ្លូវការ​បាន​នៅក្នុង​ឆ្នាំ ២០១៨​ខាងមុខនេះ ៕

ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។