សញ្ញា និង​រោគសញ្ញា​នៃ​កង្វះ​វីតាមីន C

សញ្ញា និង​រោគសញ្ញា​នៃ​កង្វះ​វីតាមីន C

Ascorbic acid  ឬ​ហៅ​ម្យ៉ាងទៀត​ថា វីតាមីន C អាច​ត្រូវបាន​រកឃើញ នៅ​ក្នុង​ប្រភេទ​អាហារ​ជាច្រើន​។ អ្នកជំនាញ​បាន​និយាយថា គ្រប់​ផ្លែឈើ និង​បន្លែ​គ្រប់​ប្រភេទ​សុទ្ធតែ​មាន​ផ្ទុក​វា​ក្នុង​បរិមាណ​ផ្សេងៗ​គ្នា​។ ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C​គេ​សង្កេតឃើញ​មាន​នៅក្នុង​ផ្លែឈើ ដែល​មាន​រសជាតិ​ជូរ ដូចជា​ផ្លែក្រូច​, គី​វី​, ស្វាយ​,​ម្នា​ស់​, បឺរី​, ផ្កា​ខាត់ណា​, ផ្កា​ខាត់ណា​ខៀវ​, ស្ពៃ និង​ប៉េង​បោះ​ជា​ដើម​។

​ជា​ការពិត យើង​អាច​ទទួលយក​វីតាមីន C បាន​តាមរយៈ​របប​អាហារ​ដែល​យើង ជ្រើសរើស​យក​មក​ទទួល​ទាន​។ នេះ​ក៏​ជា​មូលហេតុ​មួយ ដែល​យើង​កម្រ​នឹង​ឃើញ​មាន​បញ្ហា​សុខភាព ដែល​កើតឡើង ទាក់ទង​នឹង​កង្វះ​វីតាមីន C​នេះដែរ​។ 

សារៈប្រយោជន៍​នៃ​ការទទួល​បាន​វីតាមីន C​នេះ​គ្រប់គ្រាន់​គឺ វា​អាច​ជួយ​អោយ​ស្បែក​របស់​អ្នក​ស្រស់ថ្លា ,​ឆាប់​ជា​សះ​មុខរបួស និង​ធ្វើអោយ​ប្រព័ន្ធ​នៃ​ភាព​សុំ​ាំ​រាងកាយ​រឹងមាំ​។ ប្រសិនបើ​អ្នក មាន​សញ្ញា​នៃ​កង្វះ​សារជាតិ​នេះ នោះ​បាន​ន័យរ​បប​អាហារ​របស់​អ្នក​មិន​មាន​តុល្យភាព​នោះទេ​។​

ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​នៃ​កង្វះ​សារជាតិ​វីតាមីន C ៖

១.​ស្រក​ទម្ងន់​ជា​បន្តបន្ទាប់​
ជា​ការពិត មនុស្ស​ភាគច្រើន​តែង​ប្រាថ្នា​ចង់​ស្រក​ទម្ងន់ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​នេះ​កើតឡើង ដោយសារ​តែ​កង្វះ​សារជាតិ​វីតាមីន C គឺ​មិនមែន​ជា​រឿង​ល្អ​នោះទេ ព្រោះនេះ​ជា​សញ្ញា​នៃ​ជំងឺ​កង្វះ​រូបត្ថ​ម្ភ​ផងដែរ​។​

២. ចេះ​តែ​មាន​អារម្មណ៍​ថា​អស់កម្លាំង​
សភាព​អស់កម្លាំង​ល្ហិតល្ហៃ អាច​មាន​ទំនាក់ទំនង​ទៅនឹង​ស្ថានភាព សុខ​ភាព​ផ្សេងៗ​គ្នា ហើយ​កង្វះ​សារជាតិ​នេះ ក៏​ជា​មូលហេតុ​ដែល​អាច​ធ្វើអោយ​អ្នក​ចេះ​តែ​អស់កម្លាំង​ដែរ​។ ប្រសិនបើ​អ្នក​ចេះ​តែ​បន្ត​មាន​អារម្មណ៍​បែប​នេះ ដោយ​មិន​អាច​ផ្តោតអារម្មណ៍​ទៅលើ​ការងារ​បាន​ល្អ ឬ​មិន​អាច​ធ្វើ​សកម្មភាព​ផ្លូវកាយ ឬ​ផ្លូវ​ចិត្ត​យ៉ាង​សកម្ម​ដូច​មុន នោះ​អ្នក​ត្រូវ​ពិនិត្យ​ទៅលើ​របប​អាហារ​ឡើងវិញ ។​

៣. អារម្មណ៍​ឆេវឆាវ​
ការ​សម្គាល់​ឃើញ​មួយទៀត ចំពោះ​បញ្ហា​កង្វះ​សារជាតិ​វីតាមីន c​នេះ​គឺ អ្នក​តែងតែមាន​អារម្មណ៍​ឆាប់​ប្រែប្រួល​ភ្លាមៗ ម្តង​សប្បាយ​ហើយក៏​អាច​នឹង​មិន​សប្បាយចិត្ត​វិញ​បាន​ភ្លាមៗ​ផងដែរ​។ របប​អាហារ​ដែល​ខ្វះ​សារជាតិ​នេះ នឹង​ធ្វើអោយ​អ្នក​ឆាប់​ខឹង​, មួ​ម៉ៅ និង​ទទួល​អារម្មណ៍​រំខាន​បាន​យ៉ាង​ងាយ​។

៤.​ប្រព័ន្ធ​ភាព​សុំ​ាំ​ចុះខ្សោយ​
ដូច​អ្វី​ដែល​បាន​រៀបរាប់​ពី​ខាងលើ វីតាមីន​c គឺ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំ​ាំ​របស់​រាងកាយ​អោយ​រឹងមាំ ។​ដូច្នេះ​ប្រសិនបើ​អ្នក​មិន​បាន​ទទួល​អាហារ ដែល​មាន​ផ្ទុក​ជាតិ​នេះ នោះ​វា​នឹង​ធ្វើអោយ​រាងកាយ​អ្នក​ចុះ​ខ្សោយ​បាន​យ៉ាង​ងាយ​។​

៥. មិន​អាច​មាន​ស្នាម​ញញឺមដ៏​ល្អ​មួយ​
វីតាមីន c​ក៏​ជួយ​ផង​ដែរ​ទៅ​ដល់​សុខភាព​មាត់​ធ្មេញ​។ កង្វះ​សារជាតិ​នេះ​នឹង​អាច ធ្វើអោយ​អញ្ចាញ​អ្នក​រលាក និង​ហូរឈាម​។ ហើយ​ប្រាកដ​ណាស់ វា​នឹង​មិន​ធ្វើអោយ​អ្នក​មាន​ស្នាមញញឹម​ប្រកបដោយ​ទំនុកចិត្ត​នោះ​ឡើយ​។​

៦. ងាយស្រួល​នឹងមាន​ស្នាម​ជាំ​លើ​ស្បែក​
តើ​អ្នក​មាន​អារម្មណ៍​ថា ស្បែក​របស់​អ្នក​ឆាប់​ជាំ​ណាស់​មែន​ទេ​? នេះ​ក៏​ជា​បញ្ហា​មួយ ដែល​បណ្តាល​មក​ពី​កង្វះ​សារជាតិ​វីតាមីន c​នេះដែរ​។ អ្នក​គួរ​បរិភោគ​អាហា​រណា ដែល​មាន​ផ្ទុក​សារជាតិ​នេះ ដើម្បី​ទទួលបាន​នូវ​បរិមាណ​សមស្រប​មួយ​តាម តម្រូវការ​រាងកាយ​។​ទន្ទឹមនឹងនេះ វីតាមីន c​ក៏​អាច​ជួយ​អោយ​រាងកាយ​យើង បឺត​ស្រូប​យក​ជាតិ​ដែក បាន​យ៉ាង​ល្អ​ផង​ដែរ​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។