លោក ច​ន ឃេ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​

ភ្នំពេញ: ​តាម​ការអញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ លោក ច​ន ឃេ​រី (John Kerry) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ អាមេរិក នឹង​ដឹកនាំ​គណប្រតិភូ​មួយ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២៥ ដល់ ២៦ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ជំរុញ និង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក ច​ន ឃេ​រី នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួបចរចារ​ផ្លូវការ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​៕​