សៅ ឧ​ត្ត​ម មាន​នារី​ស្រស់ស្អាត​ម្នាក់​ដើរ​តាម​ស្អិត​

Doliprane TVC

​តារាចម្រៀង​លោក សៅ ឧ​ត្ត​ម ទោះបីជា​ធ្លាក់​មិន​ជាប់​ជ័យលាភី​នៅក្នុង​ការប្រលង ច្រៀង Cambodian Idol ក្តី ប៉ុន្តែ​ការឈាន​ជើង​មកដល់​វគ្គ​ចុងក្រោយ គេ​ក៏​បានកសាង​កេរ្តិ៍ឈ្មោះ​ល្បី​ទូទាំងប្រទេស​ផងដែរ​។​ហេតុ​ដូច្នេះហើយ គួបផ្សំ​លោក​មាន​សមត្ថភាព ច្រៀង និង​ទឹកដម​សំឡេង​របស់លោក​អំណោយ​ផល​ពី​ធម្មជាតិ​ផង​នោះ តារាចម្រៀង ពី​ខេត្តស្វាយរៀង​រូបនេះ ក៏មាន​ឱកាស​បង្ហាញ​វត្តមាន​លើ​ឆាក​តន្ត្រី​តាម​ស្ថានីយ​ទូរ​ស្សន៍ និង​តាម​ខេត្ត​ជា​ញឹកញាប់​មិន​ចាញ់​តារាចម្រៀង​រៀ​ច្បង​នោះទេ​។​

សៅ ឧ​ត្ត​ម មាន​នារី​ស្រស់ស្អាត​ម្នាក់​ដើរ​តាម​ស្អិត​

សកម្មភាព​ខាងលើនេះ សៅ ឧ​ត្ត​ម មិន​ត្រឹមតែ​ទាក់​បានការ​ចាប់អារម្មណ៍​ពី​សំណាក់ ទស្សនិកជន​ប៉ុណ្ណោះ​ទេ សូម្បីតែ​តែ​នារីៗ​ជាច្រើន​ក៏​លង់​ស្នេហ៍​មកលើ​រូបលោក​ផងដែរ ។​ជាក់ស្តែង​ថ្មីៗ​នេះ នៅពេល រូបលោក​បង្ហាញ​វត្តមាន​នៅលើ​ឆាក​តន្ត្រី​នៃ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ក៏ មាន​នារី​រូប​ស្រស់​ម្នា​ក់ជួន​ដំណើរ​លោក​មកដល់​ក្រោយ​ឆាក​តែម្តង​។ ការ​បណ្តើរ​នារី រូប​ស្រស់​មក​បង្អួត​ទស្សនិកជន​នេះ សៅ ឧ​ត្ត​ម ក៏បាន​បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល​ដូច ជា​គូស្នេហ៍​ផ្អែមល្ហែម​ផងដែរ​។ សូម្បីតែ​ការផ្លាស់ប្តូរ​សំលៀកបំពាក់ ក៏​នារី​រូបនោះ បានបង្ហាញ កាយវិការ​យកចិត្តទុកដាក់​មកលើ​លោក​ផងដែរ​។​

សៅ ឧ​ត្ត​ម មាន​នារី​ស្រស់ស្អាត​ម្នាក់​ដើរ​តាម​ស្អិត​

ប៉ុន្តែ​នារី​រូបនោះ បាន​ពាក់​ម៉ា​សមុខ មិន​ហ៊ាន​បើកមុខ​ចំហ​នោះទេ ដូច្នេះហើយ ធ្វើឱ្យ​អ្នក​ដែល​បានឃើញ​កាយវិការ​របស់​អ្នក​ទាង​ពីរ បាននាំគ្នា​និយាយថា គូស្នេហ៍​លោក សៅ ឧ​ត្ត​ម ប្រហែលជា​កូនអ្នកមាន​មុខមាត់ ឬ​ជា​មន្ត្រីរាជការ​ក៏​អាច​ថា​បាន ទើប​នាង​មិន​បង្ហាញ​មុខមាត់​ពិត​។ ពាក់ព័ន្ធ​នឹង​រឿងនេះ​លោក សៅ ឧ​ត្ត​ម បាន​ប្រាប់ថា នារី​ដែល​មកជា​មួយ​លោក​នាពេលនោះ មិនមែនជា​គូស្នេហ៍​របស់លោក​ទេ គឺ​គ្រាន់តែ​ជា​អ្នក​ស្គាល់គ្នា ដោយ​គាត់​ចង់ឃើញ​សកម្មភាព លោក​ឡើង​ឆាក​ផ្ទាល់​តែប៉ុណ្ណោះ​៕
ប្រមាញ់ តារា​

សៅ ឧ​ត្ត​ម មាន​នារី​ស្រស់ស្អាត​ម្នាក់​ដើរ​តាម​ស្អិត​

សៅ ឧ​ត្ត​ម មាន​នារី​ស្រស់ស្អាត​ម្នាក់​ដើរ​តាម​ស្អិត​