K-Cement Cambodian All Stars ឈ្នះ​ SCG Muangthong United ៤-៣

K-Cement Cambodian All Stars ឈ្នះ​ SCG Muangthong United ៤-៣

ក្រុម​កម្ពុជា K-Cement Cambodian All Stars បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ SCG Muangthong United ដោយ​លទ្ធផល ៤-៣ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​បាន​បញ្ចប់​ទៅ​មុន​នេះ​បន្តិច។

 

ការ​ប្រកួត​នៅ​តង់​ទី​ ក្រុម​ SCG Muangthong United បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​​ក្រុម​ជម្រើស​កម្ពុជា​ K-Cement Cambodian All Stars ក៏​មាន​ឱកាស​ស៊ុត​​​លើសំណាញ់​ទី​របស់​ក្រុម​ភ្ញៀវ​ដែរ។ នៅ​នាទី​ទី​​២៣​​ខ្សែ​បម្រើ​ប្រយុទ្ធ​ Chayawat Buran បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​យ៉ាង​ស្រួល​ដើម្បី​នាំ មុខ​១-០ ប៉ុន្តែ​ក្រុម​មក​ពី​ថៃ​នាំ​មុខ​តែ​៣​នាទី​ប៉ុណ្ណោះ​ ក្រុម​ខ្លាំង​មួយ​នេះ​បាន​ទម្លាយ​សំណាញ់​ទី​រប​ស់​កម្ពុជា​១​គ្រាប់​ទៀត​នៅ​នាទី​ទី​២៦​ដោយ​កីឡាករ​ Kasiddech Wathawong ដើម្បី​មុខ​២-០។

K-Cement Cambodian All Stars ឈ្នះ​ SCG Muangthong United ៤-៣

 

ឱកាស​មាស​៣​ដង​បាន​កើត​មាន​សម្រាប់​ក្រុម​កម្ពុជា​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ធ្វើ​បាន​មិន​សម្រេច​ដោយ​ខុស​គោល​ដៅ​ពីរ​ដង​ និង​បុក​របាទី​ពីរ​ដង។ ទោះ​ជា​យ៉ាង​ណា​ ក្រុម​ K-Cement Cambodian All Stars ក៏​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម​ខ្លាំង​ SCG Muangthong United នៅ​នាទី​ទី​៤៥​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​មក​ពី​ភ្នំពេញ​ក្រោន​ Booysen Shnane ​ដើម្បី​​តាម​ពី​ក្រោយ​ ២-១។

 

អត្ថបទ៖ ជាន ចាន់រ៉ា