រូប​​មន្ត​​​ព្យាបាល «​មុខខ្លាញ់​» ដោយ​ «ប៉េងប៉ោះ»

Doliprane TVC

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។ ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ  ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។

ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។

-​ផ្លែ​ប៉េងប៉ោះ  : សម្បូរ​វីតាមីន C ព្រមទាំង​មានគុណ​សម្បត្តិ​ធ្វើឱ្យ​ផ្ទៃមុខត្រជាក់ ភ្លឺ​ថ្លា និង ជួយ​ភ្ចិ​ត​រន្ធ​ញើស​ដែល​ស័ក្តិសម​សម្រាប់​ស្បែក​ខ្លា​ញ់ និង ងាយ​កើត«​មុន» ។

​វិធី​ធ្វើ : កាត់​ប៉េងប៉ោះ​ជាពីរ រួច​យកមក​ត្រដុស​លើ​ស្បែក​ទុកចោល ១៥ នាទី មុននឹង​លាង​ចេញ​ដោយ​ទឹក​ត្រជាក់ បន្ទាប់មក​ប្រើ​ផលិតផលរក្សា​សំណើម (​ដែល​គ្មាន​ជាតិ​ខ្លា​ញ់ និង ប្រេង​) តប់​មុខ​ថ្នមៗ ។

​ជម្រើស​មួយទៀត​ : លាយ​ទឹក​ប៉េងប៉ោះ ៣ ស្លាបព្រា​បាយជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ ៕  ​ ​ ​លក្ខិណា