ក្រុម​បាល់​ទាត់​កម្ពុជាឈ្នះ​ថៃ​ ឈ្នះបង់​ក្លា​ដេែស​​ បន្ត​​បន្ទាប់​គ្នា​ក្នុង​ថ្ងៃ​តែមួយ

ក្រុមកីឡា​បាល់​ទាត់​ Cambodian All Stars បានយក​ឈ្នះ​ក្រុម​បាល់ទាត់​ថៃ​ Muangthong United  ដោយ​លទ្ធ​ផល​ ៤ ទល់​នឹង ៣ នៅក្នុង​ទឹក​ដី​របស់​ខ្លួន។ ចំណែក​ឯ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា U-23 វិញ បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ U-23 របស់​បង់​ក្លា​ដែស​ ដោយ​លទ្ធ​ផល​ ១ ទល់ ០ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់ ​Bangabandhu Gold Cup 2016 នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែស។

កីឡាករបាល់ទាត់​ឆ្នើម​រ​បស់​កម្ពុជា ចាន់ វឌ្ឈនាកា បានស៊ុតបញ្ចូល​ទី​ចំនួន ២ គ្រាប់តែម្នាក់​ឯង​ និងកីឡាការ  Booysen Shane  និងកីឡាករ​ Masahiro បានស៊ូតបញ្ចូល​ទីម្នាក់​មួយគ្រាប់​​ ជួយ​ឲ្យ​ក្រុមបាល់ទាត់ ​Cambodian All Stars របស់​កម្ពុជា​យក​ឈ្នះក្រុម​បាលទាត់​ថៃ​ Muangthong United  ៤ ទល់​នឹង ៣ នៅក្នុងការ​ប្រកួត​មិត្តភាព​រវាងកម្ពុជា​និង​ថៃនៅរាជ​ធានី​ភ្នំពេញ ។ 
 
ងាក​ទៅ​មើល​ការ​​ប្រកួត​រវាង​ក្រុម​បាល់​ទាត់ជម្រើស​ជាតិ​របស់​កម្ពុជា U-23 ជាមួយជម្រើស​ជាតិ​បង់​ក្លាដែស នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​Bangabandhu Gold Cup 2016 នៅ​ទឹក​ដី​បង់​ក្លា​ដែស កីឡាករ ស៊ិន ឌីណា បានស៊ូត​បញ្ចូលទី ដោយ​បាល់​បច្ចេក​ទេស ១ គ្រាប់​ធ្វើឲ្យ​កម្ពុជា​ឈ្នះ​បង់​ក្លាដែស​ ១ ទល់ ០ ។ ជ័យ​ជម្នះ​របស់​ក្រុម​កីឡាបាល់​ទាត់ U-23 នៅ​ព​ហុកីឡ​ដ្ឋាន​ BangBandhu National Stadium នៅក្នុង​ទីក្រុមដាកា ប្រទេស​បង់​ក្លាដែស​នេះ ធ្វើ​ឲ្យ​ក្រុម​កីឡាបាល់​ទាត់​កម្ពុជាឈ្នះ​ក្រុម​បាល់​ទាត់​ដល់ទៅ ២ ប្រទេស ក្នុង​ថ្ងៃតែ​មួយ៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​