ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​ក្រុម U23 បង់ក្លាដេស ១-០

ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​ក្រុម U23 បង់ក្លាដេស ១-០

បើ​ទោះ​បី​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត ប៉ុន្តែ​ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ស្វែង​រក​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​លើ​ក្រុម U23 បង់ក្លាដេស​ដោយ​លទ្ធផល​ ១-០ ក្នុង​ពាន​រង្វាន់ 2016 Bangabandhu Gold Cup នៅ​ប្រទេស​បង់ក្លាដេស។

 

ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​ក្រុម U23 បង់ក្លាដេស ១-០

 

តង់​ទី១ ក្រុម​ទាំង​ពីរ​មាន​ភាគ​រយ​គ្រប់​គ្រង​បាល់​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​មិន​សូវ​ជា​មាន​ការ​ស៊ុត​ចេញ​ពី​ជើង​ឡើយ។ លទ្ធផល​តង់​ទី​មួយ បាន​បញ្ចប់​ទៅ​ត្រឹម ០-០ ដោយ​គ្មាន​គ្រាប់​បាល់។ ចូល​ដល់​តង់​ទី២ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ហាក់​មាន​ឱកាស​អូស​បាល់​ចូល​ដល់​មុខ​ទី​ក្រុម U23 បង់ក្លាដេស​ច្រើន និង​មាន​ការ​ស៊ុត​ញឹក​ញាប់។ នៅ​នាទី​ទី៧១ កីឡាករ ទិត្យ ឌីណា បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន។ ក្រុម U23 បង់ក្លាដេស​ បាន​ប្រឹង​ប្រែង​សម្រុក​រក​គ្រាប់​បាល់​វិញ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច បញ្ចប់​លទ្ធផល​ត្រឹម ១-០។

 

វីដេអូ Highlight៖

 

 

ចប់​វគ្គ​សន្សំ​ពិន្ទុ កម្ពុជា​បាន​ឈរ​នៅ​លេខ៣ ក្នុង​ពូល B មាន ៣​ពិន្ទុ​ក្នុង​ដៃ ស៊ុត​ចូល​គេ ៣​គ្រាប់ គេ​ស៊ុត​ចូល​វិញ ៤​គ្រាប់។ ឯ​ក្រុម U23 បង់ក្លាដេស ឈរ​នៅ​បាត​តារាង មាន​ត្រឹម ១​ពិន្ទុ។ ចំពោះ​ក្រុម​ដែល​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​គឺ ជម្រើស​ជាតិ​បង់ក្លាដេស, ក្រុម U23 បារ៉ែន, ក្រុម U23 ម៉ាល់ឌីវ និង​ក្រុម​ជម្រើស​ជាតិ​នេប៉ាល់៕

 

ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​ក្រុម U23 បង់ក្លាដេស ១-០

 

អត្ថបទ៖ គង់​ វិសាល