ហេតុអ្វីអ្នកត្រូវទិញ GoPro Hero4 ជំនាន់ចុងក្រោយគេ?

វាអាចជាសំណួរធម្មតាមួយ ដែលនរណាក៏អាចងាយយល់ និងឆ្លើយបានដែរ ប៉ុន្តែមានមូលហេតុមួយចំនួនថែមទៀត ដែលលោកអ្នកត្រូវដឹង មុនពេលសម្រេចចិត្តទិញ GoPro Camera ដើម្បីប្រាកដថា លោកអ្នកមិនបានជ្រើសរើសខុសឡើយ ។ ការទិញ GoPro Hero4 ជំនាន់ក្រោយគេនេះ ត្រូវការចំណាយប្រហែល និងលើសជំនាន់មុនៗ ដូចជា Hero3 ឬ Hero ជាដើម ។ល។

គួរកត់សម្គាល់ផងដែរថា GoPro ជាប្រភេទកាមេរ៉ាសកម្មភាព ដែលពេញនិយម និងទំនើបជាងគេ ខាងបច្ចេកវិទ្យា ទាំងការប្រើប្រាស់ថតសកម្មភាព និងចុះក្នុងទឹកបានជម្រៅដល់ ៤០ម៉ែត្រ ។

goprolineup

បើនិយាយពីមុខងារ និងវិធីប្រើប្រាស់ GoPro តែងធ្វើបច្ចុប្បន្នភាព កាន់តែប្រសើរឡើង ពីមួយជំនាន់ទៅមួយជំនាន់ តួយ៉ាងពីជំនាន់៣ – GoPro Hero3/3+ ពេលធ្វើការបញ្ជាជាមួយទូរស័ព្ទ មានសភាពទាក់ៗ មិនសូវរលូនល្អដូចជំនាន់៤ឡើយ ។ ជំនាន់ទី៤ ចុងក្រោយនេះ មាន Hero4 Black ដែលអាចថតវីដេអូដល់ 4K (FullHD គុណនឹង៤), Hero4 Silver Full HD (អាចថតដល់ 4K ដែរ តែបានត្រឹម 15 fps (frame ក្នុងមួយវិនាទី) ដែល Black អាចបានទ្វេរដងដល់ 30 fps) និងក្រោយគេគឺ Hero4 Session អាចថតបានដល់ 1440px (លើ FullHD មួយកម្រិត) តែមានទំហំតូចជាងគេ ទាំងរូបរាង និងកាមេរ៉ា ។

Hero4-family

យ៉ាងណាមិញ ផលិតផលជំនាន់ក្រោយ មិនមែនសុទ្ធតែល្អផ្តាច់ជំនាន់មុនៗនេាះទេ ព្រេាះថា បើនិយាយពី Hero4 Session វិញគឺមានទំហំអេក្រង់កាមេរ៉ាត្រឹម 8MP ដែលជំនាន់មុនក្នុងចង្កោម Hero4 គឺ Black និង Silver មានកាមេរ៉ាដល់ 12MP ។ ថ្វីបើដូចនេះក្តី Hero4 Session នៅតែមានមុខងារលើស តាមផ្នែកទៅលើ Hero4 ទាំងពីរផ្សេងទៀតផងដែរ ។

gopro-hero4-session-15

ចំណុចពិសេសរបស់ GoPro Hero4 Session

  • តម្លៃចុះថ្លៃជាងមុនច្រើន ដែលពេលទើបចេញដំបូងតម្លៃដល់ទៅ $399.99 ស្មើរនឹង Hero4 Silver ទៅហើយ តែបានចុះជាបន្ទាប់មកត្រឹម $299.99 រហូតដល់បច្ចុប្បន្នគឺ $199.99 (តម្លៃនៅទីផ្សារស្រុកយើងប្រហែល $220) ។
  • មានទំហំតូចស្រាល ងាយយកតាមខ្លួន ឬដាក់ជាប់លើមួកជាដើម ។
  • ចំណេញថាមពលថ្មជាងគេ ព្រេាះជាចំណាយថ្ម តែពេលថតប៉ុណ្ណេាះ ពេលដែលលែងថត វានឹងបិទដោយស្វ័យប្រវត្តិ ។
  • កាមេរ៉ាតូចមែនត្រឹម 8MP (ស្មើ iPhone 6) តែអាចថតរូបបានច្បាស់ដល់ Full HD ផងដែរ ។
  • មិនត្រូវការសម្បក (Housing) ឡើយ នៅពេលចុះទឹក ដោយមិនបារម្ភពីការលេចជ្រាប ហើយអាចចុះបានដល់ ១០ម៉ែត្រ ។
  • ងាយប្រើជាមួយប៊ូតុង តែមួយគត់ គឺចុចថត វាដើរស្វ័យប្រវត្តិ ចុចម្តងទៀតឈប់ថត វាបិទកាមេរ៉ាស្វ័យប្រវត្តិទៀត (One-button operation) ។
  • អាចថតរូប Superview (ផ្ទៃធំជាង អេក្រង់ Smartphone), មានមុខងារ Auto Low-light (ជួយពន្លឺពេលងងឹត), និង Protune ដូច Hero4 Black និង Silver ដែរ ។
  • មានមុខងារស្រូបសំឡេងបានល្អជាងគេ ដោយមាន Mic ពីរ (មុខ និងក្រោយ) វានឹងធ្វើការដោយស្វ័យប្រវត្តិ ដើម្បីចាប់យកសំឡេងប្រកបដោយគុណភាព និងកាត់បន្ថយសំឡេងរំខាន ។
  • មិនបារម្ភពីការថតរូបក្រឡាប់ចុះឡើងឡើយ ព្រេាះវាមានភ្ជាប់ជាមួយមុខងារ បង្វិលស្វ័យប្រវត្តិ (Upside down, right-side up) ។

ខាងក្រោមនេះ ជារូបភាពមួយចំនួន ដែលថតដោយប្រើកាមេរ៉ា GoPro

CHDHY-401_life1 gopro4 CHDHS-101_life2

តើលោកអ្នកចង់ដឹងអ្វីទៀតពី GoPro Camera? សូមដាក់មតិខាងក្រោមនេះ ក្រុមការងារសំបុកអាយធី នឹងឆ្លើយតបឲ្យបានរហ័ស តាមលទ្ធភាព ដែលអាចធ្វើបាន ។

The post ហេតុអ្វីអ្នកត្រូវទិញ GoPro Hero4 ជំនាន់ចុងក្រោយគេ? appeared first on សំបុកអាយធី.