ស្វែងរកអ្នកខ្លាំងចំនួន ២ រូបទៀតបន្ថែមទៀត

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន TIFFY ARENA របស់ TV5​សម្រាប់​ថ្ងៃទី​១៧​មករា​អ្នក​ប្រដាល់​ចាន់ គង់​រាជ​ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខុន សុខុន​ក្លិប​ខេត្ត​រតនគីរី ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​របៀប​វ៉ៃ​ខុសគ្នា ។ សុខុន​ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​ល្អ និង​ វ៉ៃ​ចេញ​បាន​រហ័ស​តែ​ចិត្ត​របស់គេ​មិនសូវ​ធំ​ឡើយ​។​    ​ចំពោះ​គង់​រាជ​ទោះបី​គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ក៏ពិតមែន​តែ​ចិត្ត​គេ​ ធំ​ជង្គង់ និង កែង​របស់គេ​រហ័ស ។ មានការ​ ប្រកួត​ជាច្រើន​ដែល​គង់​រាជ​វ៉ៃ​គូប្រកួត​ឲ្យ​មាន​របួស​ហើយ​ត្រូវ​ អាជ្ញាកណ្ដាល ឬ គ្រូពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់​បញ្ឈប់​មិន​ឲ្យ​ប្រកួត​បន្ត ។​

​    ​សម្រាប់​ព្រឹត្តិការណ៍​នេះ​អ្នកចាញ់​គឺ​ត្រូវ​ដើរចេញ ឯ ឈ្នះ​ឡើង​ប្រកួត​វគ្គ​បន្ត ។ រវាង​អ្នក​ប្រដាល់​ទាំង ២ រូប​ ទោះបី​ខន សុខុន​មិនមែនជា​អ្នក​ប្រដាល់​មិនអាច​មើលស្រាល​បាន​ក៏​ពិតមែនតែ​សម្រាប់​ អ្នកលេង​ភ្នាល់​លុយ​គេ​ទំនង​ជាមាន​ជំនឿ​ចិត្ត​លើ​ចាន់ គង់​រាជ​ជាង​ហើយ ។​

​     ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ឆាយ ម៉េ​ត​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជា​មូ​យ​យឹម សារុន​ក្លិប​ កងពលតូច​លេខ ៣១ ។​

​    ​ឆាយ ម៉េ​ត​មួយរយៈ​នេះ​គេ​មានការ​រីកចម្រើន​ខ្លាំង​គួរសម​ដោយសារ​ការប្រកួត​ ជាច្រើន​គេ​មិន​ត្រឹមតែ​ឈ្នះ​នោះទេ​តែ​គេ​វ៉ៃ​គូប្រកួត​ឲ្យ​សន្លប់​ទៀតផង ។ អ្នក​ប្រដាល់​រូបនេះ​ជង្គង់ និង កែង​របស់គេ​រហ័ស​មិនតែប៉ុណ្ណោះ​គេ​ការ​ពារ​បានល្អ និង មានចិត្ត​ត្រជាក់ ។​

​     ​ចំពោះ​សារុន​ទោះបី​គេ​មិនសូវ​មានឈ្មោះ​ក៏ពិតមែន​តែ​គេ​ជា​អ្នក​ប្រដាល់​ ដែលមាន​ស្នៀត​វ៉ៃ​ល្អ និង ក្លាហាន ឯ​ភាព​អំណត់​ក៏​ខ្លាំង​ដែរ ។ ឆាយ ម៉េ​ត និង យឹម សារុន​នរណា​ជា​អ្នក​ដៃរ​ចេញ ?

​    ​មកទល់ពេលនេះ​មាន​អ្នក​ប្រដាល់ ៥ រូប​ហើយ​ដែល​ដើរ​ចេញពី​ការប្រកួត​ហើយក៏​មាន​អ្នក​ប្រដាល់ ៥ រូប​ដែរ​ដែល​បាន​កក់​កៅអី​សម្រាប់​ការប្រកួត​វគ្គ​បន្ត​។​

​    ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​នេះ​វ៉ែន សុវណ្ណ​ក្លិប​កងកេង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​ឌុន រដ្ឋា​ក្លិប​អេ​ភូ​ថង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។​រិ​ទ្ធ សិលា​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ប្រកួត​ជាមួយ​អេ​លី​ត ភក្ដី​ក្លិប​អង្គរក្ស និង​ ពែ​ល ភា​រ៉ា​ក្លិប​កងកេង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​យ៉​ន ពិសី​ក្លិប​សាល​វ័​ន្ដ​កីឡា ។​