ឈាន ហុង និង មឿន សុខហ៊ុចរង់ចាំអ្នកប្រដាល់ថៃទាំងយប់

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Black Cat របស់ SEA-TV យប់​ថ្ងៃទី​១៧​មករា​នេះ​អ្នក​ប្រដាល់​កម្ពុជា​ឈាន ហុង​សមា​គម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ ​អ្នក​ប្រដាល់​ថៃ A Noukvath ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។ សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​ឈាន ហុង​ជា​ជើង​ខ្លាំង​មួយរូប​ដែលមាន​ចិត្ត​មិនធំ​នោះទេ​។​ជង្គង់ និង កែង​ល្អ​ហើយ​ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត​ទៀតផង ។​អ្នក​ប្រដាល់​រូបនេះ​ក្លាហាន​ណាស់​ប្រសិនបើ​គូប្រកួត​ខ្សោយ​ជាង​ខ្លួ​នោះ​ មិនតែប៉ុណ្ណោះ​គេ​ចង់បង្ហាញ់​ប្រាប់​អ្នកទស្សនា​ថា​ជាមួយ​អ្នកខ្សោយ​គេច​ង់​ ចិញ្ច្រាំ​ឲ្យ​ទក់​សាច់​តែម្ដង ។​

​    ​ឈាន ហុង​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​ដង ឈ្នះ​៦០​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ ២ ដង ។​អ្នក​ប្រដាល់​រូបនេះ​បើ​ គូប្រកួត​ខ្លាំងជាងគេ​វ៉ៃ​លែងចេញ​តែម្ដង​គឺ​បានត្រឹមតែ​ការពារ និង ដកថយ​ប៉ុណ្ណោះ ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ A Noukvath វិញ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ២-៣​ដង​មកហើយ​ដោយមាន​ឈ្នះ​ -​ចាញ់​ទៅវិញទៅមក ។​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០២​ដង ឈ្នះ​៨៣​ដង ចាញ់​១៥​ដង និង ស្មើ​ពិន្ទុ ៤ ដង ។​ការជួបគ្នា​នេះ​ឈាន ហុង ឈ្នះ ឬ A Noukvath ឈ្នះ ?

​    ​មឿ​ន សុខ​ហ៊ុ​ច​ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Tha Han Ek ។ ពួកគេ​ទាំង ២ ប្រកួត​គ្នា​ក្នុង​ ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម ។​

​    ​សុខ​ហ៊ុ​ច​ជា​អ្នក​ប្រដាល់​ដែល​ច្រើនតែ​ជួប​សំណាងល្អ​ក្នុងការ​ប្រកួត ។ តាមពិត​អ្នក​ប្រដាល់​រូបនេះ​មិនសូវ​ជា​មាន​ផ្លែ​ល្អ​នោះទេ​តែ​ស្នៀត​ជើង​គេ​ ល្អ ។ អ្វី​ដែលជា​លក្ខណៈពិសេស​របស់គេ​គឺ​គេ​ច្រើន​ធ្វើ​សកម្មភាព​បន្លាច​គូប្រកួត​ ។​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៤​ដង ឈ្នះ​៨៩ ដង ចាញ់​២១​ដង និង ស្មើ​ពិន្ទុ​៤ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Tha Han Ek វិញ​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។​គេ​មិនបាន​ ដឹងថា​អ្នក​ប្រដាល់​រូបនេះ​មាន​សមត្ថភាព​ប៉ុណ្ណា​នោះឡើយ ។ Tha Han Ek មាន​ប្រវត្តិ​ប្រវត្តិ​ប្រកួត​ចំនួន​១២៧​ដង ឈ្នះ​១០៥​ដង ចាញ់​២០ ដង និង ស្មើ​ពិន្ទុ ២ ដង ។ សម្រាប់​គូប្រកួត​នេះ​មិនដឹងថា​នរណា​ឈ្នះ ហើយ នរណា​ចាញ់​នោះទេ ។​

​    ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ពៅ ចន្ថា​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​ឃ​ន គឹម​ហេង​ ក្លិប​តា​ព្រហ្ម​មានជ័យ ។ ចំពោះ​ការប្រកួត​ប្រដាល់​សាកល​អាជីព​វិញ​នោះ​ហង្ស រ៉ា​ម៉ន​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ប្រកួត​ជាមួយ​ស្វាយ ចាន់ថន​ក្លិប​កុមារ​ទេព ។​