ផន ផល្លា ជួបផង់ សុភ័ស្ស

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន Cambodia Beer របស់ SEA-TV​រសៀល​ថ្ងៃទី​១៧​មករា​អ្នក​ប្រដាល់​ ផន ផល្លា​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផង់ សុ​ភ័ស្ស​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនសូវ​ជាមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ​តែ​សម្រាប់​ផល្លា​ជា​អ្នក​ ប្រដាល់​ មួយរូប​ដែលមាន​ច​រឹក​ចូលចិត្ត​គម្រាម និង ចំអក​ឲ្យ​គូប្រកួត​តែ​ការ​ចំអក​របស់គេ​ពេលខ្លះ​ត្រូវ​ដេក​ដោយសារ​គូ​ប្រ​កួត ​ក៏មានដែរ ។​

​    ​ផល្លា​គេ​ចូលចិត្ត​បន្លាច​គូប្រកួត​ណាស់​តែបើ​គូប្រកួត​ខ្លាំង​ជាង ហើយ​វ៉ៃ​គេ​មិន​ចូល ឬ ត្រូវគេ​ច្រាស​សង​វិញ​ អ្នក​ប្រដាល់​រូបនេះ​ចាប់ផ្ដើម​ដកថយ និង ការពារ​វិញ​ម្ដង​ហើយ ចំពោះ​ការវាយលុក​គេ​លែង​ហ៊ាន​តែម្ដង ។​

​    ​សុ​ភ័ស្ស​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​បាន​គ្រាន់បើ​មួយរូប​តែ​ភាព​អំណត់​ របស់គេ​មិនសូវ​ជាខ្លាំង​ឡើយ​គឺ​បើ​គូប្រ​កួត​ធ្វើ​ឲ្យ​ឈឺ​សាច់​ខ្លាំង​ បន្តិចនោះគេ​លែងមាន​ភាព​អត់ធ្មត់​តែម្ដង ។​

​    ​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​សម្រាប់ ​អ្នកលេង​លុយ​គេ​ហាក់ដូច​ជាមាន​ជំនឿ​ចិត្ត​សុ​ភ័ស្ស​ជាង​សុភាព​ហើយ តែ​ផល្លា​ក៏​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​នោះទេ ។​

​     ​ថៃ សាក់​សារៈ​ក្លិប​កង​ទ័​ជើង​ទឹក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឌុន ប៊ុនធឿន​ក្លឹប​អេ​ភូ​ថង​កីឡា​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥០​គីឡូក្រាម ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប៊ុនធឿន​ហាក់ដូចជា​ស្ថិតក្នុង​កម្រិត​លើ​សាក់​សារៈ​តែបើ​គេ​ហ៊ាន​មើល ​ងាយ​សាក់​សារៈ​នោះគេ​ងាយ​នឹង​គ្រោះថ្នាក់​ណាស់​ព្រោះ​អ្នក​ប្រដាល់​រូបនេះ​ ទាត់​ចេញ​បានល្អ​គ្រាន់តែ​គេ​មានចិត្ត​តូច​ និង​វ៉ៃ​ចេញ​យឺត​ប៉ុណ្ណោះ ។​

​     ​សម្រាប់​អ្នក​និយម​លេង​ភ្នាល់​លុយ​គេ​ប្រាកដ​ជាមាន​ជំនឿ​ចិត្ត​លើ​ឌុន ប៊ុនធឿន ជាង​ថៃ សាក់​សារៈ​ហើយ​តែ​ការ​ប្រកួ​ត​មិនទាន់​ចាប់ផ្ដើម​គេ​មិនគួរ​ហ៊ាន​កំណត់ទុក​ មុន​ថា​នរណា​ឈ្នះ​នរណា​ចាញ់​នោះឡើយ ។​

​    ​ផា សុផាត​និល​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គុន សំណង របស់​ ក្លិប​គី​សែ​មាន​រិ​ទ្ធ ។​

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ម្ង​ន់ ៥៧​គីឡូក្រាម ។ ជាមួយគ្នានេះដែរ​អ្នក​ប្រដាល់​ឡេះ តើក​ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ហេង សំរាំង​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ ទម្ងន់​៦៩​គីឡូក្រាម ។​