ពេជ្រ សីហា ជួបសំណាងល្អឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ពេជ្រ សីហា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phech Bunchoung​លើស​ង្វៀន SEA-TV ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា​នេះ ។​

​    ​សីហា​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​បាន​គ្រាន់បើ​មួយរូប​តែ​អ្នក​ប្រដាល់​ រូបនេះ​ហាក់ដូចជា​ចង់​ឈ្នះ​ជ្រុល​ពេក​ទើប​ធ្វើ​ឲ្យ​ការប្រកួត​ជាមួយ​ថៃ​ កន្លងមក​គេ​តែងតែ​ជួប​បរាជ័យ​នោះ ។ អ្នក​ប្រដាល់​រូបនេះ​មាន​កណ្ដាប់ដៃ​ល្អ​ហើយ​អាវុធ​ដទៃ​ទៀត​គេ​អាច​ប្រើ​បាន​ ទាំងអស់​មិនតែប៉ុណ្ណោះ​គេ​ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត​ទៀតផង ។​

​     ​សីហា​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៩៩ ដង ឈ្នះ ៧៧​ដង ចាញ់​១៧​ដង និង ស្មើ​ពិន្ទុ ៥ ដង ។ ការជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើក​នេះ​មិនដឹងថា​សីហា​បន្ថែម​ស្ថិតិ​ ចាញ់ ឬ ក៏​បន្ថែម​ស្ថិតិ​ឈ្នះ​នោះទេ ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Phech Bunchoung វិញ​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។​ គេ​មិនដឹងថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​សមត្ថភាព​ប៉ុណ្ណា​ឡើយ​តែ​គេ​មាន​ ប្រវត្តិ​ប្រកួត​ចំនួន​៧៨​ដង ឈ្នះ​៦៥​ដង ចាញ់​ ១២ ដង និង ស្មើ​ពិន្ទុ ១ ដង ។ ការជួបគ្នា​នេះ​មិនដឹងថា​ជ័យជំនះ​ជា​របស់​ពេជ្រ សីហា ឬ ជា​របស់​អ្នក​ប្រដាល់​ថៃ​ Phech Bunchoung នោះឡើយ ។​

​    ​សារឿន ចាន់​ក្លិន​សម្រែក​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡាវ​ឈ្មោះ Super Sam ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​សារឿន ចាន់​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​លេងល្បែង​មួយ​ចាន​ទឹក​មួយ​ចាន​គោក ។ នៅលើ​សង្វៀន​គេ​មិន​ ដែល​ខ្វល់​ពី​គូប្រកួត​នោះឡើយ​គឹ​ដឹង​តែ​ពី​វ៉ៃ​បើ​គូប្រកួត​ខ្លាំ​គេ​(​ សារឿន ចាន់​)​ជា​អ្នកសន្លប់​តែបើ​គូប្រកួត​ខ្សោយ ឬ ធ្វេស​ ប្រហែស​នោះ​ច្បាស់​ជា​សន្លប់​ដោយសារ​គេ​វិញ​ហើយ ។​

​    ​សារឿន ចាន់​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​ដង ឈ្នះ ៦១​ដង ចាញ់​៩​ដង ស្មើ​ពិ​ន្តុ ១ ដង ។ ចំពោះ​អ្នក​ប្រដាល់​ឡាវ​ Super Sam វិញ​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ១០៦​ដង ឈ្នះ​៩៤​ដង ចាញ់​១០ ដង និង ស្មើ​ពិន្ទុ ២ ដង ។​

​    ​ជំនួប​លើស​ង្វៀន​រវាង​សារឿន ចាន់ ជាមួយ​អ្នក​ប្រដាល់​ថៃ Super Sam មិនដឹងថា​នរណា​បន្ថែម​ស្ថិតិ​ចាញ់​ ហើយ​នរណា​បន្ថែម​ស្ថិតិ​ឈ្នះ​នោះឡើយ ។​

​     ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​វ៉ាន់ វ៉េ​ត​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ជួប​ជាមួយ​ឈិន ក្វាន់​ង៉ុ​យ​ក្លិប​ម្កុដ​ រាជសីហ៍ ។​ម៉ន ស៊ីម៉ាក់​ក្លិប​អមតៈ​គុន​ខ្មែរ​ប្រកួត​ជាមួយ​និ ចាន់​តា​រ៉ា​ក្លិប​ខេត្ត​រតនគីរី ។​