ម្ចាស់បទចម្រៀងកាប៉ាល់ទីតានិច បាត់បង់មនុស្សជាទីស្រលាញ់ជារៀងរហូត

តារាចម្រៀង សម្លេងតោមានវ័យកាន់តែជ្រេ តែសម្រស់នៅតែបាននោះ គឺនាង Celine dion ដែលគ្រប់គ្នាស្គាល់គាត់តាមរយៈបទចម្រៀងដែលបានកំពុងល្បីល្បាញជុំវិញពិភពលោកនោះគឺបទចម្រៀងដែលមានចំណងជើង ថា My heart will go on។
ម្ចាស់បទចម្រៀងកាប៉ាល់ទីតានិច បាត់បង់មនុស្សជាទីស្រលាញ់ជារៀងរហូត
ថ្មីៗនេះរឿងអកុសលបានកើតទៅលើគ្រួសាររបស់នាង ដោយប្តីជាទីស្រលាញ់របស់នាងបានស្លាប់បាត់បង់អាយុជីវិតដោយសារតែជំងឺមហារីក។ 
ម្ចាស់បទចម្រៀងកាប៉ាល់ទីតានិច បាត់បង់មនុស្សជាទីស្រលាញ់ជារៀងរហូត
Celine dion បានសរសេរនៅលើគណនីរបស់នាងយ៉ាងសោកសៅបំផុត ដែលប្តីរបស់នាងបានបាត់បង់អាយុជីវិតទៅហើយ។ ប្តីរបស់នាងបានបាត់បង់អាយុជីវិតកាលពីព្រឹកម្សិលមិញនេះក្នុងវ័យ៧៣ឆ្នាំ។ សូមបញ្ជាក់ថាប្តីរបស់កំពូលតារាស្រីរូបនេះ ធ្លាប់បានធ្វើការវិភាគជំងឺមហារីកបំពង់ក ម្តងហើយកាលពីឆ្នាំ១៩៩៩ ហើយជំងឺរបស់គាត់ក៏បានរើឡើងវិញពីរទៅបីដងទៅហើយ រហូតមកដល់ដំណាក់កាលចុងក្រោយបែបនេះ។
ម្ចាស់បទចម្រៀងកាប៉ាល់ទីតានិច បាត់បង់មនុស្សជាទីស្រលាញ់ជារៀងរហូត
ទឹកភ្នែករបស់ Ceiline dion បង្ហាញពីភាពសោកសៅជាទីបំផុត ដែលនាងត្រូវបាត់បង់មនុស្សជាទីស្រលាញ់របស់នាងជារៀងរហូត គ្មានថ្ងៃវិលវិញ៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ dailymail