សមាជិកក្រុម Shinee គឺ Taemin ចេញបទចម្រៀងទោលរបស់ខ្លួន

Taemin សមាជិកក្រុម Shinee បានត្រឡប់មកជួបអ្នកគាំទ្ររបស់ខ្លួនវិញហើយ ដែលតារាប្រុសរូបនេះត្រៀមនឹងចេញបទចម្រៀងទោល ដើម្បីសម្តែងលើឆាក ដែលកន្លងមកបទចម្រៀងទោលរបស់តារារូប នេះបានកក្រើកនៅលើឆាកតន្ត្រី។ នេះបើតាមអ្នកតំណាងផលិតកម្ម SM Entertainment បានប្រកាសកាលនៅ ថ្ងៃទី១៥ខែមករាឆ្នាំ២០១៦។ 
សមាជិកក្រុម Shinee គឺ Taemin ចេញបទចម្រៀងទោលរបស់ខ្លួន
រីឯតារាប្រុស Taemin ផ្ទាល់ក៏កំពុងតែរៀបចំនូវបទចម្រៀងទោលរបស់ខ្លួនដែរ។ ហើយសម្រាប់អ្នកតំណាងវិញ គេនឹងធ្វើការផ្សព្វផ្សាយនៅពេលដែលតារាប្រុសរូបនេះរៀបចំរួចរាល់។
 

សមាជិកក្រុម Shinee រូបនេះ បញ្ជាក់ថា MV របស់គាត់នឹងបញ្ចប់នៅពេលដែលឡើងឆាកចុងក្រោយឆាប់ៗនេះ។ សូមបញ្ជាក់ផងដែរថា សមាជិក Shinee រូបនេះ កាលពីឆ្នាំកន្លងទៅបាន ចេញបទចម្រៀងទោលដែលមានចំណងជើងថា Danger៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ allkpop