“In the Life Of Music” ភាពយន្ត​និយាយ​តន្ត្រី​ខ្មែរ​ទាំង​បី​ជំនាន់ ប្រកាស​ដំណើរការ​ថត

“In the Life Of Music” ភាពយន្ត​និយាយ​តន្ត្រី​ខ្មែរ​ទាំង​បី​ជំនាន់ ប្រកាស​ដំណើរការ​ថត

ខ្សែ​ភាពយន្ត​ថ្មី “In the Life of Music” ដែល​នឹង​ឆ្លុះបញ្ចាំង​ពី​បទ​ចម្រៀង​ខ្មែរ​តាំង​ពី​សម័យ​ដើម​មក​ដល់​បច្ចុប្បន្ន របស់​ផលិតកម្ម Innovision Pictures Inc. បាន​ប្រកាស​ចាប់​ផ្ដើម​ដំណើរការ​ថត​​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា កន្លង​ទៅ។

 

“In the Life Of Music” ភាពយន្ត​និយាយ​តន្ត្រី​ខ្មែរ​ទាំង​បី​ជំនាន់ ប្រកាស​ដំណើរការ​ថត

 

នៅ​ក្នុង​កម្មវិធី​ប្រកាស​ដំណើរ​ការ​ថត​នេះ ​លោក សុខ វិសាល ជា​ផលិតករ​និង​អ្នក​ដឹកនាំ​ម្នាក់​ក្នុង​សម្រាប់​ខ្សែ​ភាពយន្ត​នេះ បាន​ឲ្យ​ដឹង​ថា​ភាពយន្ត “In the Life of Love” ចែក​ជា​៣វគ្គ ដោយ​វគ្គ​ទី​មួយ​មាន​ឈ្មោះ​ថា “In the Life of Love” រៀបរាប់​ពី​ជីវិត​ក្នុង​សម័យ​សង្គមរាស្ត្រនិយម វគ្គ​ទី​ពីរ “In the Live of Death” រៀបរាប់​ពី​ជីវិត​ក្នុង​សម័យ​ខ្មែរ​ក្រហម និង​វគ្គ​ចុង​ក្រោយ “In the Live of Birth” គឺ​និយាយ​ពី​សម័យ​បច្ចុប្បន្ន។ វគ្គ​ទាំង​៣នេះ​ត្រូវ​បាន​ផ្សារភ្ជាប់​គ្នា​ដោយ​ចម្រៀង​មួយ​បទ​របស់​អធិរាជ​សំឡេង​មាស ​ស៊ីន ស៊ីសាមុត គឺ​បទ “ចម្ប៉ា​បាត់​ដំបង”។

 

“In the Life Of Music” ភាពយន្ត​និយាយ​តន្ត្រី​ខ្មែរ​ទាំង​បី​ជំនាន់ ប្រកាស​ដំណើរការ​ថត

 

“In the Life of Music” ដែល​ជា​ការ​សហការ​ដឹកនាំ​​រួម​គ្នា​ដោយ​អ្នកនាង Caylee So និង​លោក សុខ វិសាល​ នឹង​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ជា​ពិសេស​កញ្ញា Ellen Wong ជា​តារា​សម្ដែង​ខ្មែរ​មក​ពី​ប្រទេស​កាណាដា ដែល​ធ្លាប់​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​។ កញ្ញា គង់ការ ម្ចាស់​ជយលាភី​កម្មវិធី Cambodia’s Next Top Model ក៏​នឹង​ជា​តួ​អង្គ​សំខាន់​ម្នាក់​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ផង​ដែរ ៕

 

អត្ថបទ៖ វ៉ាន់ថន