សម្ដេច​ពញា​ចក្រី ហេង សំរិន សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​បាន​ជិត​ ២០០​ខ្នង​នៅជាប់​ព្រំដែន​វៀតណាម​

ភ្នំពេញ: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​បាន​ជិត​២០០​ខ្នង ដោយមាន​ទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ប្រឡាយទឹក ផ្លូវថ្នល់​ក្រាល​កៅស៊ូ ភ្លើងអគ្គិសនី នៅ​ភូម​អន្លង់​ជ្រៃ និង​ភូមិ​ថ្លុក​ត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែលជា​ស្រុកកំណើត​របស់​សម្តេច ដែល​នៅ​ជិត​ខ្សែក្រវ៉ាត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។
​    ​
​ការផ្តល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​បាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ​២០០៩ រហូតមកដល់​ដើមឆ្នាំ​២០១៦ នេះ​។

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ភូមិ​អន្លង់​ជ្រៃ​៖ លើក​ទី​១ នៅ​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០០៩ ផ្តល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤៦​ខ្នង​។ លើ​ទី​២ នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១១ ផ្តល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤៩​ខ្នង​។ នៅ​ភូមិ​ថ្លុក​ត្រាច ៖ លើក​ទី​១ ៖ នៅ​ថ្ងៃទី​៦ និង​ថ្ងៃ​៧ ខែមេសា ឆ្នាំ​២០១៣ ផ្តល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៦​ខ្នង​។ លើក​ទី​២៖ នៅ​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៤ ផ្តល់​ផ្ទះ​ជូ​ប្រជាពលរដ្ឋ​ចំនួន ១០​ខ្នង​។ លើក​ទី​3៖ គ្រោង​នឹងធ្វើ​ពិធី​ប្រគល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៣​ខ្នង នៅក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា តំបន់​អភិវឌ្ឍន៍ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ភូមិ​អន្លង់​ជ្រៃ​-​ថ្លុក​ត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ពី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៨ មាន​១៣១​គីឡូម៉ែត្រ​។
​សម្តេច​អគ្គ​មហា​ពញា​ចក្រី និង​សប្បុរសជន​នានា បាន​សាង​សង់ផ្ទះ​ជូន​ប្រជាជន​ក្រីក្រ​រាប់រយ​ខ្នង មាន​ប្រឡាយទឹក ផ្លូវថ្នល់​ក្រាល​កៅស៊ូ ភ្លើងអគ្គិសនី ហើយ​ដែលជា​តំបន់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។ ដែរ​នេះ​ជា​ផ្នែក​មួយ​នៃ​ការកសាង​បន្ទាត់​ព្រំដែន​ស្ងប់ស្ងាត់ អោយ​ក្លាយជា​ទីប្រជុំជន មាន​ប្រជាជន ប្រព័ន្ធ​ស្រោចស្រព មន្ទី​ពេទ្យ សាលារៀន និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ក្លាយជា​តំបន់​ទេសចរណ៍​មួយនា​ទិសឦសាន ប្រទេស​កម្ពុជា​៕​