វិធី​ធ្វើ : បង្គា​ដូង​លីង​ខ្ជ​ប់​ជាមួយ​ស្ពៃក្តោប​

Doliprane TVC

*​គ្រឿងផ្សំ​
-​បង្គា​ក្រៀម​បុក ៖ ៣ ស្លាបព្រា​បាយ​
-​ស្ពៃក្តោប​តូច​ល្មម ៖ ១០ ទៅ ១៥ សន្លឹក​
-​សាច់ដូង​លីង ៖ ១ ភាគ ៤ ចានចង្កឹះ​
-​ខ្ទិះដូង​ដើម ៖ កន្លះ​ចានចង្កឹះ​
-​សណ្តែកដី​លីង​បុក ៖ ៣ ស្លាបព្រាបាយ​

-​ខ្ញី​ក្រឡុក​ឱ្យ​ម៉ដ្ឋ ៖ ៣ ស្លាបព្រា​បាយ​
-​ខ្ទឹមក្រហម​ហាន់​បំពង ៖ ១ ភាគ ៤ ចានចង្កឹះ​
-​ម្ទេសដៃនាង​ក្រហម​ហាន់​បញ្ឆិត ៖ ២ គ្រាប់​
-​ស្ករត្នោត ៖ កន្លះ​ចានចង្កឹះ​
-​ទឹកត្រី ៖ កន្លះ​ចានចង្កឹះ​
-​ត្រៀម​ស្លឹក​ជីរវ៉ាន់ស៊ុយ​សម្រាប់​តុបតែង ។

*​វិធី​ធ្វើ​
– យក​ស្ពៃក្តោប​ស្រុស​ទឹក​ឱ្យ​ឆ្អិន​ស្រពាប់ រួច​ស្រង់​ដាក់​កញ្ច្រែង​សម្រោះទឹក​ឱ្យ​ស្ងួត ។ ចាក់ទឹក​ត្រី និង ស្ករត្នោត​ចូលឆ្នាំ​ង​កូរ​ឱ្យ​រលាយ ដោយ​បើកភ្លើង​តិចៗ​រហូត​ធុំក្លិន​ឈ្ងុយ​ទើប​ចាក់​ខ្ទិះ រួច​កូរ​រហូត​ទឹក​ខាប់​បន្តិច ។​
– ច្របល់់​ខ្ញី បង្គា​ក្រៀម សាច់ដូង​លីង សណ្តែកដី ឱ្យ​សព្វ​សាច់ អាច​បន្ថែម​រសជាតិ​តាម​ចំណូលចិត្ត រួច​បិទ​ភ្លើង ។ យក​ស្លឹក​ស្ពៃក្តោប​ក្រាលពីលើ​ជ្រុ​ញ រួច​ដួស​ម្ហូប​ដាក់​ចំ​កណ្តាល​ស្លឹក ទើប​រោយ​ខ្ទឹមក្រហម​បំពង និង ម្ទេស​ពីលើ​សឹម​បត់​ជា​ដុំ​តូច​ល្មម តម្រៀប​ដាក់​ចាន ព្រមទាំង​រោយ​ចំណិតម្ទេស និង ស្លឹក​ជីរវ៉ាន់ស៊ុយ​ពីលើ ៕

  • វិធី​ធ្វើ : បង្គា​ដូង​លីង​ខ្ជ​ប់​ជាមួយ​ស្ពៃក្តោប​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/01/17  Category:ចំនេះដឹង