រដ្ឋមន្ត្រីការបរទេស អាមេរិក ចន ឃើរី នឹងមកទស្សន កិច្ចនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ការបរទេសអាមេរិក លោក ចន ឃើរី នឹងធ្វើដំណើរបំពេញ ទស្សនកិច្ចមក កាន់ប្រទេស កម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ជាផ្នែកមួយនៃដំណើរ ទស្សនកិច្ចជាស៊េរី របស់លោកមកកាន់ប្រទេស ដទៃទៀតក្នុងតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី។

យោងតាមសេចក្តី ប្រកាសព័ត៌មានការិយាល័យ អ្នកនាំពាក្យ រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិកដែលត្រូវ បានផ្សព្វផ្សាយ ដោយក្រសួងការបរទេស កម្ពុជា នៅថ្ងៃសៅរ៍ទី១៦ ខែមករា ឆ្នាំ២០១៦ ឲ្យដឹងថា ក្នុងដំណើរមកបំពេញ ទស្សនកិច្ចនៅកម្ពុជា លោករដ្ឋមន្រ្តីការបរទេស មហាអំណាចរូបនេះ នឹងជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកឧបនាយក រដ្ឋមន្រ្តីការបរទេស ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស មុនពេលកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នៅទីក្រុង សាន់នីលែន រដ្ឋកាលីហ្វ័រញ៉ា និងដើម្បីស្វែងរកវិធី សាស្រ្តល្អៗថែមទៀត ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងសេដ្ឋកិច្ច ឲ្យកាន់តែរីកចម្រើន ឡើងថែមទៀត។